Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​យានយន្ដ​ល្មើសច្បាប់​ចំនួន​១២០០​គ្រឿង និង​ផាកពិន័យ​ជិត​១០០០​គ្រឿង នៅ​ទូទាំង​ប្រទេស​

​ភ្នំពេញ ៖ យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ទូទាំង​ប្រទេស សម្រាប់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៨​នេះ កម្លាំង​នគរបាល​បាន​ត្រួតពិនិត្យ​យានយន្ដ​ចំនួន​៦៥១៤​គ្រឿង រកឃើញ​ល្មើសច្បាប់​១១៦៦​គ្រឿង (​ម៉ូតូ​៨៧​ភាគរយ​) អប់រំ​២៤៦​គ្រឿង និង​ផាកពិន័យ​៩២០​គ្រឿង​។ នេះ​បើ​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគ​រ​បាល​ចរាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​យោងតាម​របាយការណ៍​បាន​បញ្ជាក់ទៀតថា ចំពោះ​ការត្រួតពិនិត្យ​មួក និង​កញ្ចក់ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា​នេះ ត្រួតពិនិត្យ​រួម​បាន ចំនួន​៣៩៣៤​គ្រឿង អប់រំ​១២៨​គ្រឿង និង​ផាកពិន័យ​ចំនួន​៧៣៧​គ្រឿង​។​

​ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ​វិញ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៨ សមត្ថកិច្ច​នគរបាល​ឃាត់​បាន​ម៉ូតូ​៨៧៧​គ្រឿង ដែល​ជិះ​បញ្ច្រាស មិន​ពាក់​មួកសុវត្ថិភាព មិន​ដាក់​កញ្ចក់ មិន​មាន​ស្លាក​លេខ​។​

​សម្រាប់​លទ្ធផល នៃ​ការត្រួតពិនិត្យ​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១៤ ខែ​មករា​នេះ នគរបាល​បាន​ត្រួតពិនិត្យ​យានយន្ត​ចំនួន​៧១៣៤៣​គ្រឿង រកឃើញ​យានយន្ត​ល្មើស ១១៩៣៧​គ្រឿង (​ម៉ូតូ​៨៤​ភាគរយ​) ក្នុងនោះ​អប់រំ ៤០៤៩​គ្រឿង និង​ផាកពិន័យ ៧៨៨៨​គ្រឿង (​ម៉ូតូ​៩៤​ភាគរយ​)៕

spot_img
×