Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមចោរប្លន់ម៉ូតូ ចាប់ផ្តើមចេញធ្វើសកម្មភាពទៀតហើយ នៅខណ្ឌដង្កោ​

ភ្នំពេញ៖​ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាព​វា​យប្ល​ន់យកម៉ូតូឌ្រីមសង់ពី​យុវជ​នម្នា​ក់ បានសម្រេច​​ ដោយមិនបានរំខានដល់សមត្ថ​កិ​ច្ចណា​ម្នាក់​ឡើយ។ ហេតុការណ៍នេះបានកើតឡើងកាល​ពី​វេលា​ម៉ោង​ ៨និង៣០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ​ ឆ្នាំ២០២០ ដែលស្ថិតនៅត្រង់ចំណុចជិត​វ​ត្តហារ៍ តាមបណ្តោយផ្លូវ៥០ម៉ែ​ត្រ​ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ​។​



ជ​នរងគ្រោះ​មា​នឈ្មោះ វ៉ាន សៅណាក់ ភេទ​ប្រុស​ អាយុ​ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ ព្រូឡាន ស្នាក់នៅភូមិក្រពើទ្រោម​ ​សង្កាត់​រ​លួស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

តាមសម្តីយុវជនដែ​លជា​ជន​រង​គ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ​ រូបគាត់បានចេញពីហូប​ចុ​កជា​មួយ​មិត្ត​ភក្តិ ក្នុងគោលបំណងទៅផ្ទះដោយ​ជិះ​ម៉ូ​តូ​ មួយគ្រឿង​ ម៉ាក​ ហុងដាឌ្រីមសង់ ​C125 ស៊េរីឆ្នាំ២០២០ ពណ៌ស ​ពាក់ផ្លាកលេខ​ ភ្នំពេញ​1IC-4341​ តែម្នាក់ឯង​ តាមប​ណ្តោ​យផ្លូ​វ៥០ម៉ែត្រ​ ក្នុងទិសដៅពីលិចទៅកើ​ត​ ខណៈពេលមកដល់ចំណុចកើតហេតុ​ខា​ង​​លើ​ ស្រាប់តែលិចមុខជនសង្ស័យមួ​យ​ក្រុមជិះ​ម៉ូតូ​ ២គ្រឿង​ មានគ្នា​ ៣នាក់មិនចាំម៉ាក​ ​មកពីក្រោយ​ ស្របទិសគ្នា​ រួចមក​ ក៏បានធាក់រូ​ប​គេប​ណ្តាល​ឲ្យដួល ហើយក៏យកមួកសុវត្ថិភាពវាយម​ក​លើរូ​បគេ​​ រួចក្រុមជនសង្ស័យខាងលើ ក៏លើកយកម៉ូតូរបស់គាត់ជិះ​ចេ​ញទៅ​ទិស​ខាង​លិច បាត់ស្រមោល​តែ​ម្ត​ង​។

បច្ចុប្បន្នជនរងគ្រោះបានមកដា​ក់​ពាក្យ​បណ្ដឹ​ងនៅប៉ុ​ស្តិ៍​នគរបាលរដ្ឋបាលព្រៃស ដើម្បីឱ្យសមត្ថកិច្ចកំណត់មុខ​ស​ញ្ញា​​ និងតាមចាប់យក​ម​កផ្ដ​ន្ទាទោសតាមផ្លូវច្បាប់។

គួររំលឹក​ផងដែរ​ថា​ ករណីវាយប្លន់​ លួច​ មានជាច្រើនក​រណី​ម​កហើយ​​ ដោយមិនឃើញលោ​​ក​ ជឹម​ ស៊ីថា​ អធិការនគរបាលខណ្ឌ​ដ​ង្កោ​​ ធ្វើការបង្ក្រាបបានម្តងណាឡើយ​ ជាពិសេសសូមលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ដែលទើបតែឡើងកាន់តំណែងថ្មីៗនេះ ជួយដាក់បទបញ្ជាឲ្យមន្រ្តីក្រោមឱវាទ ចាត់វិធានការបង្រ្កាបចំពោះក្រុមចោរ ឆក់ ប្លន់ ផងទាន។ ប្រជាពលរដ្ឋក៏បានយកឡើងថា​​ ពួកគាត់រាល់ថ្ងៃមានការ​ព្រួ​យបា​រម្ភអំពីបញ្ហាសន្តិសុខខ្លាំងណាស់​​ ដោយ​សារតែ​មួ​យរយៈនេះ​ កើតមាននៅអំពើ​វាយប្លន់​ ជាច្រើនករណីដោយមិនឃើញសមត្ថកិច្ចបង្ក្រាប​បា​នសោះ។

ប្រជាពលរដ្ឋ​ក៏សូមសំណូមព​រ​ដល់លោ​កឧ​ត្តមសេ​នីយ៍​ឯក​ ស​ ថត​ អគ្គស្នងកា​ររង​ និងជាស្នងការនគរបាល​រា​ជធា​នីភ្នំពេ​ញ​ មេត្តាជួយពិនិត្យមើលករណីខាងលើនេះផង៕ដោយ កូឡាប

×