ក្រុងសៀមរាប៖ រថយន្តក្រុងដឹកភ្ញៀវទេសចរបរទេស បានបុកម៉ូតូរឺម៉ក់កង់បី ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូរឺម៉ក់កង់បី ហើយចំណែកតៃកុងរថយន្តបង្កបានចុះរត់គេចខ្លួនបាត់ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើង នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវលេខ៦០ម៉ែត្រ ចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ជនរងគ្រោះ ស្លាប់ឈ្មោះ សា រិន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិស្រះស្រង់ជើង សង្កាត់នគរធំ ក្រុងសៀមរាប។
មន្ត្រីនគរបាលចរាចរណ៍ បានបញ្ជាក់ថា រថយន្តក្រុងដឹកភ្ញៀវទេសចរ និង រឺម៉ក បានបើកបញ្ច្រាសទិសគ្នា ពីទិសត្បូងទៅទិសជើង តាមបណ្តោយផ្លូវលេខ៦០ម៉ែត្រ ហើយបានបុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបររឺម៉ក ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯតៃកុងរថយន្តដឹកភ្ញៀវទេសចរ បានរត់គេចខ្លួនបាត់ភ្លាមៗដែរ៕ ដោយ៖បញ្ញាស័ក្តិ