Thursday, March 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីរុសកូរ៉ូណា មិនបង្កផលប៉ះពាល់មកលើវិស័យឧស្សាហកម្មនៅក​ម្ពុ​ជានោះទេ គឺដោយសារខ្វះវត្ថុធាតុដើម

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១០ កុម្ភៈនេះ នាទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានថ្លែងថា នៅលើពិភពលោក បានជួបនឹងវិបត្តិខ្វះ​ខា​តវត្ថុ​ធា​តុ ដើមដើម្បីផលិតនៅតាមរោងចក្ររប​ស់គេ ហើយបញ្ហានេះ ប្រហែលជាមានផលប៉ះពាល់ដល់​ក​ម្ពុជាផង​ដែរ ចំពោះរោងចក្រកមួយចំនួ​ន​ ដែលទទួលវត្ថុធាតុ​ដើ​មនៅ​ប្រទេ​​សចិន ហើយអាស្រ័យដោយប្រទេ​ស​ចិន​បានបិទទ្វាររោងចក្រទាំងអ​ស់​ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការ​ងា​រ ​បណ្តុះបណ្តាល និងវិជ្ជាជីវៈ បានឲ្យថា យ៉ាងហោចណាស់មាន​រោ​ងចក្រ​ច​ន្លោះពី១០ ទៅ១៥ កំពុងពិចារណាសុំព្យួរកិច្ចស​ន្យា​ការ​ងារមួ​យ រយៈដោយសារតែខ្វះ “វត្ថុធាតុដើម” ដើម្បីដំណើរការសង្វាក់ផ​លិ​តក​ម្មរ​ប​ស់​ខ្លួន​។

លោក បានបន្តថា បច្ចុប្បន្នរោងចក្រទាំងនោះបា​នជូន​ដំណឹ​ង​ទៅក្រសួងការងាររួចរាល់​​ហើយ​ ហើយកំពុងពិភាក្សាជាមួយក្រសួ​ង​ រកដំណោះស្រាយស្វែករកវ​ត្ថុ​ធា​តុដើម ដើម្បីបំពេញសង្វាក់ផលិ​​តក​ម្ម។ លោក បានបន្តថា ប្រសិនបើរោងចក្រទាំ​ង​អស់​នោះ ត្រូវបិទទ្វាវានឹងប៉ះពាល់​ដ​ល់ក​ម្មក​រ​កម្ម​ការិនី រោងចកក្រប្រមាណពី៦ពាន់ទៅ​៨​ពា​ន់នា​ក់៕

សូមបញ្ជាក់ថា បញ្ហាវី​រុ​ស​កូរ៉ូ​ណា មិនបង្កផលប៉ះពាល់ដល់វិស័យ​ឧ​ស្សា​​ហក​ម្ម​នៅក​ម្ពុ​ជានោះ​ទេ​ ​គឺ ដោយសារតែបញ្ហាការខ្វះ​វ​​ត្ថុ​ធា​តុដើម ពីប្រទេ​សចិ​ន ដើម្បីមកបំពេញតម្រូវការសង្វា​​​ក់​ផ​​លិ​​ត​​​កម្ម​​រោ​​ង​​​​ច​​ក្រ​នៅ​ក​ម្ពុជា ព្រោះថា វត្ថុធាតុដើម មានប្រភ​ព​មក​ពីប្រទេ​សចិន ស្របពេលដែលប្រទេសចិនកំពុងរ​​ងគ្រោះដោ​យវី​រុស​កូ​រ៉ូណា ដូច្នេះរោងចក្រជាច្រើនដែលផលិ​ត​វត្ថុ​ធា​តុដើម នៅក្នុងប្រទេសចិន បាន​ផ្អាកកា​​រងារ ទើបធ្វើឲ្យមិនមានវត្ថុធា​តុ​ដើ​ម សម្រាប់ផ្គត់ផ្គង់មកស្រុក​​ខ្មែរ​ ៕ដោយ៖កូឡាប