Wednesday, June 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយប្រទេសតំបន់អាហ្រ្វិចទាមទារឲ្យសុំទោស ត្រាំ ចេញមុខបញ្ជាក់ថា លោកមិនបានប្រកាន់ពូជសាសន៏ទេ

spot_img

ប្រធានាធិបតីអាមេរិច​ ដូណាល់ ត្រាំ បានចេញមុខបដិសេធថា លោកជាមនុស្សប្រកាន់ពូជសាសន៏ ក្រោយពេលប្រទេសនៅតំបន់ទ្វីបអាហ្វ្រិចបានទាមទារកាលពីពេលថ្មីៗនេះ ឲ្យរូបលោកសុំទោស បន្ទាប់ពីមានការរាយការណ៏ថា លោក បានមើលងាយប្រទេសទាំងនោះ។

ជំលោះបានផ្ទុះឡើង ក្រោយពេលមានសេចក្តីរាយការណ៏ថា លោក ត្រាំ បានប្រើប្រាស់ពាក្យពេជ កខ្វក់ និងថោកទាប ដើម្បីព៌ណនាប្រទេសនៅតំបន់អាហ្វ្រិច។ លោក ត្រូវបានគេរាយការណ៏ថាប្រើភាសារើសអើងទាំងនេះនៅក្នុងកិច្ចប្រជុំស្តីពីកំណែទំរងអន្តោប្រវេសន៏
កាលពីអាទិត្យមុន។

នេះគឺជាលើកដំបូងហើយ ដែលលោក ដូណាល់ ត្រាំ បានឆ្លើយតបត្រង់ៗទៅនឹងការចោទប្រកាន់ការរើសអើសពូជសាសន៏។

សូមរំលឹកផងដែរថា អង្គារមួយដែលតំណាងឲ្យប្រទេសទាំងអស់នៅទ្វីបអាហ្រ្វិចបានទាមទារឲ្យប្រធានាធិបតី អាមេរិច ដូណាល់ ត្រាំ ធ្វើការសុំទោសដោយសារតែពាក្យពេជរបស់លោក

គណៈប្រតិភូរបស់អង្គការនេះ នៅក្នុងទីក្រុងវ៉ាស៊ីនតោន បានសំដែកការស្រងាកចិត្ត និងខឹងយ៉ាងខ្លាំង និងបាននិយាយថា រដ្ឋបាលរបស់ ដូណាល់ ត្រាំ បានយល់ខុសលើប្រទេសតំបន់អាហ្រិ្វច៕ សុភ័ក្ត្រ

spot_img
×