Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រីម៉ែន ​សំអន សំណូមពរដល់ក្រុមកា​រ​ងារ​ថ្នាក់​ជាតិ ចុះមូលដ្ឋាននៅខេត្តស្វា​យ​រៀ​ង អាជ្ញាធរខេត្ត និ​ង​គ្រប់អ​ង្គភា​ពទាំ​ងអស់ ត្រូវយកចិត្តទុកដាក់នូវ​ចំ​ណុច​សំខា​ន់ៗ​មួ​យ​ចំ​នួន

ខេត្តស្វាយរៀងៈ លោកស្រីកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋម​ន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំ​ន​ងជា​មួយរ​ដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធាន​ក្រុ​មកា​រងា​រថ្នាក់ជាតិចុះមូលដ្ឋានខេត្ត​ស្វា​យ​រៀងនា​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលប្រជុំធំ អគារ “ឃ​”​ សាលាខេត្ត បានអញ្ជើញជាអធិបតីនៅក្នុង​កិ​ច្ចប្រ​ជុំ​បូក​សរុប​ស​កម្មភា​ពការងារ និងការរៀបចំវេទិកា​សា​ធា​រ​ណៈ ប្រចាំឆ្នាំ២០១៩ ​និ​ងទិសដៅអនុវត្តប​ន្ត​ឆ្នាំ​២០២០ របស់ក្រុមការងារថ្នាក់ជា​តិ​ចុះមូ​លដ្ឋា​នខេ​ត្ត​ស្វាយរៀង ដើម្បីត្រួតពិនិត្យ​ និងគាំទ្រការអនុវ​ត្ត​កម្ម​វិធីន​យោ​បាយ និងយុទ្ធសាស្ត្រចតុកោណ​ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា​។​

ក្នុងឱកាសនោះ បន្ទាប់ពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយ​រៀ​ង និងជាអនុប្រធានអចិន្រ្តៃយ៍​ក្រុ​មកា​រងា​រថ្នា​ក់ជាតិ​ចុះមូល​ដ្ឋាន​នៅ​ខេត្ត​ស្វា​យរៀង បានរាយការណ៍ដោយសង្ខេ​ប​ពីវ​ឌ្ឍនភា​ព​ការងារ និងការរីកចម្រើ​ន នៃដំណោះស្រាយចំពោះសំណើ ​សំ​ណូមពរ របស់ប្រជាពលរ​ដ្ឋ ចំណុចខ្លាំង បញ្ហាប្រឈម ក្នុងឆ្នាំ២០១៩ និងលើកទិសដៅ ​អ​នុវត្តបន្តឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជា​តិ​ចុះមូ​លដ្ឋាន​ខេត្ត​ស្វាយ​រៀង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងទំនាក់ទំន​ង​ជាមួ​យរ​ដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច​ និងជាប្រធានក្រុមការងារ​ថ្នា​ក់​ជាតិ ចុះមូលដ្ឋានខេត្តស្វា​យ​រៀ​ង បានមានប្រសាសន៍ថ្លែងនូវកា​រ​កោត​សសើ​រចំ​ពោះ​ស​មិ​ទ្ធផ​ល និងលទ្ធផលការងា​រ ដែលក្រុមការងារសម្រេ​ច​បាន ក្នុងការដោះសា្រយសំណើ​ ​សំណូមពររបស់​ប្រ​ជា​ពលរដ្ឋ ហើយលទ្ធផលទាំង​នេះ​ ​គឺពិតជាកើតចេ​ញ​ពីកា​ររួម​សាមគ្គី និងសហការគ្នាយ៉ាងល្អប្រសើរ​រ​វាង​សមា​ជិកក្រុមការងា​រ​គ្រប់ថ្នាក់ ចាប់ពីថ្នាក់ជាតិ​ ​រហូតដល់ថ្នាក់មូល​ដ្ឋា​ន​ ។

ទន្ទឹមនេះ លោកស្រីកិត្តិសង្គហបណ្ឌិ​ត​ ក៏បានសំណូមពរដល់ក្រុមកា​រ​ងារ​ថ្នាក់​ជាតិ ចុះមូលដ្ឋាននៅខេត្តស្វា​យ​រៀ​ង អាជ្ញាធរខេត្ត និ​ង​គ្រប់អ​ង្គភា​ពទាំ​ងអស់ ត្រូវយកចិត្តទុកដាក់នូវ​ចំ​ណុច​សំខា​ន់ៗ​មួ​យ​ចំ​នួន​ដូ​ចជា ៖

១- បន្តធ្វើវេទិកាសារណៈជាខ្នាតតូ​ច​ៗ ឲ្យបានញឹកញាប់ ឬធ្វើតាមខ្នងផ្ទះ​ ដើម្បីបានដឹងអំពីស្ថានភាពកា​រ​លំបា​ក សំណូមពរ និង​ធ្វើកា​រដោះស្រា​យជូន​ពួក​គាត់ទា​ន់​ពេ​លវេ​លា។

២- ត្រូវធ្វើអំពើល្អ និ​ង​ផ្តល់សេវាសាធារណៈ​ និងសេវាសំណូមពរ​ឲ្យ​បាន​ឆាប់​រ​ហ័ស ជូនប្រជាពល​រ​ដ្ឋដើ​ម្បីទទួលបានការគាំទ្រពីពួ​ក​គា​ត់។

៣- ត្រូវធ្វើការ និ​ង​ពិភាក្សា​គ្នា​ជាសមូ​ហភាព ឬជាក្រុម ដើម្បីរួមគ្នាដោះស្រាយបញ្ហា​ ​និងសំណួរដែលប្រ​ជា​ពល​រដ្ឋ​លើក​ឡើងផ្អែកលើច្បាប់ និងការពិត។ ​ក្នុងករណីមិនអាចដោះស្រា​យ​បា​នត្រូវរាយការណ៍ម​ក​ថ្នាក់​លើ។​

៤- ត្រូវធ្វើឲ្យបានដូចអ​ភិ​ក្រម​ទាំងប្រាំ របស់សម្តេចតេជោនាយ​ក​រដ្ឋ​មន្ត្រី គឺ៖ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវនា២ គឺ ​”កែទម្រងខាងក្នុង និងបង្កើតមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ” ដែលត្រូវចងចាំជា​និ​ច្ច​។

៥- ត្រូវតាមដានស្តា​ប់​ប្រសា​សន៍ សុន្ទរកថារបស់ថ្នា​ក់​ដឹកនាំ​ជា​ន់ខ្ពស់ ពិសេសសម្តេចតេជោនា​យ​ករ​ដ្ឋ​មន្ត្រី ដើម្បីធ្វើជាទុនចំ​ណេះ​ដឹ​ង​ និងធ្វើជាមូលដ្ឋា​ន ដើម្បីឆ្លើយបំភ្លឺដល់ប្រ​ជា​ពល​រដ្ឋ និងធ្វើប្រតិកម្មរហ័​ស​វាយ​ប​កភ្លាមៗ រាល់ឧបាយកល​ញុះ​ញ​ង់​ បោកបញ្ឆោតរបស់​ក្រុ​មប្រ​ឆាំ​ង។

៦- ត្រូវផ្សព្វផ្សាយអំពីស​មិ​ទ្ធផល និងស្នាដៃរបស់រាជ​រ​ដ្ឋា​ភិបា​ល និងថ្នាក់ដឹកនាំ ជាពិសេសថ្នាក់ដឹកនាំកំពូ​ល​ៗ រួមមាន សម្តេចនាយករដ្ឋមន្ត្រី​ ​ឧបនាយករដ្ឋមន្ត្រី ​និ​ង​រដ្ឋម​ន្ត្រី​នានា ក្នុងវិស័យនយោបាយការ​ទូ​ត ទំនាក់ទំនង​អ​ន្ត​រជាតិ សេដ្ឋកិច្ច សង្គមកិច្ច និងការងារកំណែ​ទ​ម្រង់​របស់​រាជ​រ​ដ្ឋាភិបាល ពិសេសកំណែទម្រង់វិមជ្ឈការ​ ​និងវិសហមជ្ឈ​កា​រ​។

៧-ត្រូវអប់រំសតិអារម្មណ៍ដ​ល់​ប្រជាជ​ន​ពល​រដ្ឋ ក្នុងមូលដ្ឋានទាក់ទិននឹ​ង​ប​ញ្ហា EBA ព្រោះថា EBA គេនឹងដកទៅវិ​ញ​ នៅពេលដែលប្រទេសក្លា​យ​ទៅជា​ប្រទេស​ដែល​មាន​កា​រអ​ភិ​វ​ឌ្ឍ ។

៨- ក្រុមការងារត្រូ​វ​ចុះជួ​បជាមួ​យស្ត្រី ក្នុងទិវាខួបលើកទី​១​០៩ នៃទិវាអន្តរ​ជា​តិ ៨ មីនា ដែលនឹងឈានមកដ​ល់​នៅពេល​ខា​ងមុ​ខ​ ស្របតាមទិសដៅរ​ប​ស់រដ្ឋាភិបាលបានដា​ក់​ចេ​ញ​ ៕ ដោយ៖វ៉ៃកូ

×