ស្ត្រីចំណាស់ សញ្ជាតិ Lithuania ម្នាក់ឲ្យដឹងថា គាត់បានធូរស្បើយច្រើនពីជំងឺ ហើយដោយឡែកជំងឺមហារីកបានជាសះស្បើយទាំងស្រុង ដោយសារតែគាត់បានបរិភោគដី ជាប្រចាំក្នុងអំឡុងពេល ១០ឆ្នាំកន្លងមក។
តាម RT លោកយាយ Stanislava Monstvilene អាយុ ៧០ឆ្នាំ ហើយកំពុងរស់នៅ Lithuania ឲ្យដឹងថា ៖ ដោយសារការបរិភោគអាហារពិសេសនេះ ធ្វើឲ្យសុខភាពលោកយាយមាំមួន ហើយសំខាន់បំផុតនោះគឺជំងឺមហារីកខួរក្បាលដែលធ្វើឲ្យបាបលោកយាយក៏ជាបាត់។
លោកយាយ Monstvilene ចែករំលែកថា ៖ “ខ្ញុំធ្លាប់រងជំងឺមហារីកខួរក្បាលដំណាក់កាលចុងក្រោយ។ ក្រុមវេជ្ជបណ្ឌិតប្រាប់ថា ខ្ញុំនៅរស់បានយូរប៉ុន្មានទេ។ លិខិត hemoglobin របស់ខ្ញុំគឺ ៦០ (លើសធម្មតា៥ដង)។ ពេលនោះស្រាប់តែខ្ញុំមានគំនិតគិតថា ខ្ញុំនឹងបរិភោគដី ។ ដំបូងខ្ញុំអួលដែរ តែយូរៗទៅខ្ញុំក៏ធ្លាប់ នឹងការបរិភោគពួកវា”។
ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំទម្លាប់បាននឹងអាហារសម្បូរសារធាតុរ៉ែនេះ ហើយថែមទាំងញៀនទៀតផង។ ឥឡូវនេះ ប្រសិនបើពុំបានបរិភោគដីទេនោះ គាត់កើតមានបញ្ហាសុខភាពភ្លាម។
តាមអ្នកជំនាញការ Liliana Vaishvilene ដែលជាអ្នកធ្លាប់បានតាមដានសុខភាពរបស់លោកយាយ Monstvilene នោះឃើញសុខភាពរបស់គាត់ពិតជាប្រសើរឡើងវិញមែន ក្រោយការបរិភោគ “អាហារចម្លែក” នេះ។ អ្នកជំណាញការរូបនេះឲ្យដឹងថា ៖ “លទ្ធផលតេស្តឈាមរបស់គាត់ល្អគួរសម។ យើងខ្ញុំធ្លាប់ពិនិត្យជំងឺឲ្យគាត់មុននេះ ហើយប៉ុន្មានឆ្នាំក្រោយៗមក ក៏លែងឃើញគាត់មកពិនិត្យជម្ងឺទៀត”។
លោកយាយបាននិយាយចែករំលែកប្រាប់ថា ៖ “អ្នកពុំត្រូវយកដីទៅលាយជាមួយទឹក ឬម្ហូបអាហារទេ។ ពេលហូបដី ពុំត្រូវហូបអ្វីផ្សេងទៀតទេ ពុំនោះសោតពោះនឹងពុំ… “ស្រួល”។ កុំផឹកទឹក។ ខ្ញុំចាប់បរិភោគដីសើម ហើយក្រោយមកខ្ញុំលែងស្រេកទឹកទៀត។
អ្នកស្រីប្រាប់បន្ថែមថា ៖ ដីមានច្រើនប្រភេទ ហើយមានឱជារសផ្សេងៗពីគ្នា។ “ដីអាចមានរសជាតិជូរ។ រីឯដីខ្ញុំកំពុងកាន់នេះ វាគ្មានរសជាតិអ្វីទាំងអស់។ តែបើដីមានពណ៌ប្រផេះនោះវានឹងជូរ”។ និយាយប្រាប់ RT រួចគាត់បានក្តាប់ដីមួយដៃដាក់ចូលមាត់… បរិភោគ៕ លីសា