ប្រជាជនអាមេរិចម្នាក់ទៀត ត្រូវបានរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា ឬ COVID-19 កាលពីថ្ងៃពុធម្សិលមិញនេះ ដែលនេះជាអ្នកទី ១៤ហើយដែលមានផ្ទុកវីរុសមរណៈនេះ។ នេះជាការបញ្ជាក់របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាមេរិច (CDC)។
អ្នកជំងឺដែលកំពុងនៅរស់កាលីហ្វញ៉ា ទើបតែត្រូវបានរដ្ឋាភិបាលជម្លៀសកាលពីពេលថ្មីៗនេះ ចេញពីទីក្រុងវូហាន និងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ។
សូមបញ្ជាក់ថា តួលេខចុងក្រោយនៃអ្នកស្លាប់ដោយសារវីរុសថ្មីបានកើនឡើងលើស ១.៣០០នាក់ទូទាំងពិភពលោក ខណៈអ្នកឆ្លងមានលើស ៦០.០០០នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CGTN