Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ីម៉ាក់ កម្ទេច​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ Mark 81 នៅ​ការដ្ឋាន ស្ថិតនៅ​ភូមិសាស្ត្រ​ភូមិ​កប់​ស្រូវ​

​ភ្នំពេញ​៖ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា នឹង​ធ្វើការ​កម្ទេចចោល​គ្រាប់បែក​ដែល​រុក​រកឃើញ​ចំនួន​១ គ្រាប់​នៅ​ការដ្ឋាន ស្ថិតនៅ​ភូមិសាស្ត្រ​ភូមិ​កប់​ស្រូវ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​នៅ​រសៀល ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា​ម៉ោង ១៣​និង​០០ នាទី ។​

​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ Mark 81 (Mk 81) ដែលមាន​ទម្ងន់ 113kg ប្រហែល 250 ផោន ប្រវែង​1,88​ម៉ែត្រ និង​អង្កត់ផ្ចិត​23​សង់ទីម៉ែត្រ ដែល​គេ​ហៅ​ឈ្មោះ​ក្រៅ​ថា​Firecracker ។ គ្រាប់​នេះ​ត្រូវបាន​ស្រាវជ្រាវ​និង​ផលិត​ដោយ​យោធា​សហរដ្ឋអាមេរិក​ក្នុងអំឡុង​ឆ្នាំ​1950​។ វា​ត្រូវបាន​ប្រើប្រាស់​ទម្លាក់​ដំបូងបង្អស់​មុនគេ នៅក្នុង​សង្គ្រាម​វៀតណាម និង​នៅ​កម្ពុជា​។​

​ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សូម​ឲ្យ​ម្ចាស់​អាជីវ​កម្មដ្ឋាន ដែល​ប្រកប​អាជីវកម្ម​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​តំបន់​ខាងលើ ផ្អាក​ការដ្ឋាន​របស់ខ្លួន​ជា​បណ្ដោះអាសន្ន និង​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​ខាងលើ កុំ​មានការ​ភ្ញាក់ផ្អើល​និង​សំឡេង​កម្ទេចចោល​នេះ​។​
នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង ស្ដីពី​ការកម្ទេច​ចោល​គ្រាប់បែក​នៅ​ភូមិ​កប់​ស្រូវ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១៣ កុម្ភៈ​នេះ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យ​ដើម​ថា​
​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​ម្ចាស់​អាជីវ​កម្មដ្ឋាន​នានា​ដែល​ប្រកប​អាជីវកម្ម ស្ថិតនៅក្នុង​ភូមិសាស្ត្រ​តំបន់​កប់​ស្រូវ ឲ្យ​បាន​ជ្រាបថា នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា​ម៉ោង ១៣​និង​០០ នាទី មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា នឹង​ធ្វើការ​កម្ទេចចោល​គ្រាប់បែក​ដែល​រុក​រកឃើញ​ចំនួន​១ គ្រាប់​នៅ​ការដ្ឋាន​ស្ថិតនៅ​ភូមិសាស្ត្រ​ភូមិ​កប់​ស្រូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ដែល​បាន​ទម្លាក់​ដោយ​យន្តហោះ អឹម​ខេ 81 ។ ដោយ​ពិនិត្យឃើញ​គ្រាប់បែក​នេះ​ស្ថិតក្នុង​ស្ថានភាព និង​គុណភាព​អាច​បង្ក​ផ្ទុះ ហើយ​មិនអាច​ដោះ​បន្សាប​ដើម្បី​ដឹកជញ្ជូន​ចល័ត បាន​មជ្ឈមណ្ឌល​សកម្មភាព​ក​ម្ចា​ត់​មីន​កម្ពុជា និង​កម្ទេចចោល​នៅនឹងកន្លែង​តែម្ដង ។​

​ដូច្នេះ​ដើម្បី​រក្សា​នូវ​សន្តិសុខ​សុវត្ថិភាព​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ឲ្យ​ម្ចាស់​អាជីវ​កម្មដ្ឋាន ដែល​ប្រកប​អាជីវកម្ម​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​តំបន់​ខាងលើ ត្រូវ​ផ្អាក​ការដ្ឋាន​របស់ខ្លួន​ជា​បណ្ដោះអាសន្ន ហើយ​សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជុំវិញ​តំបន់​ខាងលើ កុំ​មានការ​ភ្ញាក់ផ្អើល​និង​សំឡេង​កម្ទេចចោល​នេះ​។​
ទទួលបាន​សេចក្តីជូនដំណឹង​នេះ ក្នុងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ រដ្ឋបាល​ខណ្ឌ​សែន សុខ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ត្រូវធ្វើ​ការផ្សព្វផ្សាយ ឲ្យ​បាន​ទូលំទូលាយ​និង​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ​៕

​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់
​សូម​ជំរាបជូន​បន្ថែមថា នៅ​ថ្ងៃស្អែក​ម៉ោង​១៣:០០ (​ម៉ោង​១​រសៀល​) ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ កំលាំង​ជំនាញ​សុ​ី​ម៉ាក់​នឹង​ធ្វេ​ី​ការកំទេច​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ​MK81 មួយ​សំលេង ស្ថិតនៅ​ភូមិសាស្ត្រ​ភូមិ​ទំនប់​កប់​ស្រូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ សូម​ថ្លែងអំណរគុណ​ឯ​.​ឧ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ជួយ​ចាត់ចែង​និង​សហការ​យ៉ាង​ពេញលេញ​លេ​ី​ការងារ​ស​សន្តិសុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​និង​ការកម្ទេច​គ្រាប់បែក​នេះ​៕ ដោយ​៖​កូ​ឡាប​

×