ភ្នំពេញ៖ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ថ្លែងអំណរគុណដល់ អាជ្ញាធរកម្ពុជាដែលបានផ្តល់សិទ្ធិឱ្យនាវា Westerdam ចូលចត និងសូមសម្តែងនូវការអាណិតអាសូរចំពោះអ្នកដំណើរ។
សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានចេញសារតាមរយៈហ្វេសប៊ុកផ្លូវការ នៅយប់ថ្ងៃទី១៣កុម្ភៈនេះថា ក្រុមមួយចំនួនមកពីស្ថានទូតនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងក្រុងព្រះសីហនុដើម្បីផ្តល់ជំនួយ ដល់អ្នកដំណើរនិង នាវិកនៃនាវាទេសចរណ៍ MS Westerdam ។ នាវានេះបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុកាលពីព្រឹកមិញ ដែលមានមនុស្សចំនួន ២,២៥៧ នាក់ក្នុងនោះមានពលរដ្ឋអឺរ៉ុប ចំនួន ២៦០ នាក់មកពីប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន ២០ ប្រទេសផ្សេងគ្នា។
ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា សូមថ្លែងអំណរគុណដល់ អាជ្ញាធរកម្ពុជាដែលបានផ្តល់សិទ្ធិឱ្យនាវា Westerdam ចូលចត និងសូមសម្តែងនូវការអាណិតអាសូរចំពោះអ្នកដំណើរនិង សមាជិកនាវិកនៃនាវាទាំងអស់ ដោយសង្ឃឹមថាពួកគាត់ នឹងធ្វើមាតុភូមិ និវត្តន៍ប្រកបដោយសុវត្ថិភាពនាពេលឆាប់ៗ ៕ ដោយ៖កូឡាប