កប៉ាល់ដឹកប្រេងរបស់អ៊ឺរ៉ងមួយគ្រឿង ត្រូវភ្លើងឆាបឆេះអស់រយៈពេល ៨ថ្ងៃ ទើបតែបានលិចចូលក្នុងសមុទ្រកាលពីថ្ងៃអាទិត្យម្សិលមិញនេះទេ។ កប៉ាល់ដឹងប្រេងឆៅនោះ ត្រូវភ្លើងឆាបឆេះ ក្រោយពេលបុកគ្នាជាមួយនឹងកប៉ាល់ដឹកទំនិញ នៅសមុទ្រចិនខាងកើត។
ក្នុងហេតុការណ៏បុកគ្នាកាលពីថ្ងៃទី ៦ កន្លងទៅនេះ បណ្តាលឲ្យមនុស្សចំនួន ៣០នាក់ដែលនៅលើកប៉ាល់ដឹងប្រេងទាំងនោះបាត់ខ្លួនទាំងអស់។
មន្ត្រីអ៊ឺរ៉ងបានបញ្ជាក់ថា គ្មានសង្ឃឹមសោះថា អ្នកដែលបាត់ខ្លួនទាំងនោះអាចនៅរស់រានមានជីវិត។
សូមរំលឹកផងដែរថា កប៉ាល់ដឹកប្រេងឆៅឈ្មោះ Sanchi ដែលដឹកប្រេងចំណុះ ១៣៦.០០០តោន បានបុកគ្នាជាមួយនឹងកប៉ាល់ដឹងទំនិញហុងកុង កាលពីថ្ងៃទី ៦ បណ្តាលឲ្យមានភ្លើងឆាបឆេះយ៉ាងខ្លាំង។ ចំនែកមនុស្សនៅលើកប៉ាល់ដឹកទំនិញ
មិនមានសេចក្តីរាយការណ៏ណា ថាបានបាត់ខ្លួន ស្លាប់ ឬរងរបួសអីនោះទេ៕ សុភ័ក្ត្រ