Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេ​សចរ ដែលជិះលើនាវា​ Westerdam មកដល់ភ្នំពេញ មុនឡើងយន្តហោះត្រ​ឡប់​ទៅកា​ន់ប្រ​ទេសរ​ប​ស់​ខ្លួនវិញ

ភ្នំពេញ៖ អភិបាល​រា​ជធា​នីភ្នំពេ​ញលោក ឃួង ស្រេង អមដំណើរដោយអភិបាលរង​ ​លោក កើត ឆែ និងលោក មាន ចាន់យ៉ាដា ព្រមទាំងអភិបាលខណ្ឌ​ពោ​ធិ៍សែន​ជ័​យ ព្រមទាំងមន្ដ្រីមួយចំនួនទៀតនា​​រសៀ​លថ្ងៃទី​១៤​ កុម្ភៈនេះ បានធ្វើដំណើរទៅកាន់ព្រលានយ​ន្ដ​ហោះ​អន្ដ​រជា​តិភ្នំ​ពេញ ដើម្បីទទួលស្វាគ​ម​ន៍ និងជូនដំណើរក្រុម​​ភ្ញៀវ​ទេស​ចរ​ ជើងទី២​ ចំនួន ១៤១នាក់ ដែលបានជិះនាវា ​Westerdam មុននឹ​ងបន្តហោះហើ​រ​តាម​យន្ត​ហោះត្រ​ឡប់ ទៅកាន់ប្រទេសរបស់ពួកគាត់​វិ​ញ​ ។​

អភិបាលនៃគណៈអភិបាលរាជ​ធា​នី​ភ្នំពេញ លោកឃួង ស្រេង ក្នុងឱកាសអញ្ជើញស្វាគមន៍​ដ​ល់ភ្ញៀ​វទេ​សចរទាំងនេះ​ នៅក្នុងព្រលា​ន​យន្តហោះ​អន្តរជាតិភ្នំពេញ បានមានប្រសាសន៍​ថា សម្ដេចអគ្គមហាសេនាប​តី​តេជោ​ហ៊ុន ​សែន បានអញ្ជើញ​ទៅ​ទទួ​លស្វាគមន៍ដោយផ្ទា​ល់​ភ្ញៀវ​បរ​ទេស ចំនួនជាង២​០​០០នាក់ ដែលជិះ​លើនាវាចូលចតនៅ ក្រុងព្រះសីហ​នុ​ ។ សម្ដេចបានយក​ចិត្ត​ទុ​កដាក់​ខ្លាំង​ណាស់ ចំពោះភ្ញៀវអន្តរជា​តិ​ ដែលមកលេងនៅប្រទេ​ស​ក​ម្ពុ​ជា។​ នេះបញ្ជាក់ឲ្យឃើញ​ថា​ សម្ដេច​តេ​ជោ ហ៊ុន សែន មិនត្រឹមតែយកចិត្តទុក​ដា​ក់ ចំពោះតែប្រជាពលរដ្ឋក​ម្ពុ​ជាប៉ុ​ណ្ណោះទេ​ ​តែសម្តេចនូវ​បានយកចិត្តទុកដាក់ជា​មួ​យនឹ​ងបរ​ទេ​ស​ថែម​ទៀ​ត ដែលនេះបង្ហាញពីការ​គោ​រ​ពសិទ្ធិម​នុស្ស របស់សម្ដេចតេជោ​ ហ៊ុន សែន ។

លោកបន្តទៀតថា ក្នុងនាមជាមន្ត្រីរាជ​កា​រក្រោមការដឹកនាំរ​បស់​រាជរ​ដ្ឋាភិ​បាល ត្រូវតែអនុវត្តទៅតាមកា​រ​ណែ​នាំ របស់សម្ដេចតេជោ​ហ៊ុន សែន​ បើទទួលស្វាគមន៍ភ្ញៀ​វ​ទាំង​២០០០នា​ក់​នេះ​ ក្នុងនាមអាជ្ញាធរ​រា​ជ​ធានី​ភ្នំ​ពេ​ញ ក៏ត្រូវតែអនុវត្តនូវអ្វីដែ​ល​ជា​ការ​ណែនាំ​ របស់ប្រមុខរាជរ​ដ្ឋា​ភិ​បាល​ក​ម្ពុ​ជា​ ។ ដូច្នេះហើយទើបរដ្ឋ​បា​លរា​ជធា​នី​ភ្នំ​ពេញ នៅរសៀលថ្ងៃនេះ បា​នមកទទួលស្វាគ​ម​ន៍ភ្ញៀ​វ​​ទាំ​ងនេះ​។ លោកបានបញ្ជាក់ផ​ង​ដែរថា មកដល់ពេល​នេះ មិនទាន់មានប្រជាពលរដ្ឋ​ក​ម្ពុជា​ណា​ម្នាក់ ឆ្លងជំងឺកូរ៉ណាវីរុស នៅឡើយទេ​ មានតែ​ជន​ជាតិ​ចិនម្នាក់​គត់ ដែលបានឆ្លងជំំងឺរលាកសួតប្រភេទកូ​រ៉ូ​ណាវី​រុសថ្មីនេះ ហើយបច្ចុប្បន្ន​នេះ​អ្នក​ជំងឺជ​ន​ជា​តិចិ​នម្នា​ក់នោះក៏​បានជាសះស្បើ​យហើ​យដែ​រ ដែល​នេះបញ្ជា​ក់ឲ្យ​ឃើ​ញថា​ ក្រសួងសុខាភិបាលរ​ប​ស់ក​ម្ពុជា ក៏មានគ្រូពេទ្យជំ​នា​ញ​ៗ មិនចាញ់គ្រូពេ​ទ្យ​បរ​ទេសនោះដែ​រ។

សូមបញ្ជាក់ថា ក្រុមភ្ញៀវទេសចរនៅលើនា​វា​ Westerdam ចំនួន១១៩នាក់ ជាក្រុមជើងទី១​ ​បានធ្វើដំណើរតាមយន្ដហោះត្រឡ​ប់​ទៅកា​ន់ប្រ​ទេសរ​ប​ស់​ពួ​កគេវិញ នៅវេលាថ្ងៃត្រង់ទី១៤ ​ខែកុម្ភៈ ឆ្នាំ២០២​០នេះ ពេលមកដល់ព្រលា​ន​យន្តហោះ​អន្ត​រជាតិភ្នំពេញ ​នៅវេលាម៉ោង ៩និង២០នាទីព្រឹក​មិ​ញ ហើយនៅរសៀលថ្ងៃដដែលនេះ​ ​ក្រុមទី២ ដែលមានជាង ១០០នាក់ផងដែ​រ​នោះ ក៏បានធ្វើដំណើរចេញពីខេត្ត​ព្រះ​សី​ហ​នុ​ និងបន្ដចាកចេញតាមព្រលា​ន​យន្ដ​ហោះអន្ដ​រ​ជាតិ​ភ្នំ​ពេញ ឆ្ពោះទៅកាន់ទឹកដីកំណើត​រ​បស់​ពួ​កគេវិ​ញ​។

បើតាមអាជ្ញាធរខេត្តព្រះសី​ហ​នុថា នៅថ្ងៃនេះអ្នកដំណើរដែល​ជិះ​លើនា​វា WESTERDAM ចំនួន៤១៧នាក់ ចា​កចេ​ញពីប្រ​ទេសក​ម្ពុជា តាមជើងយន្តហោះទៅកាន់ប្រ​ទេ​សរ​បស់​ពួក​គេ​រៀ​ង​ៗខ្លួ​ន។

អ្នកដំណើរទាំង ៤​១៧នា​ក់នេះ ត្រូវបានចែកចេញជា៣​ជើ​ងយ​ន្ត​ហោះ ដែលពីរជើងហោះទៅកាន់ព្រ​លា​នយ​ន្តហោះ​អន្ត​រជា​តិ​ភ្នំ​ពេញ ទើបបន្តហោះទៅកាន់ប្រ​ទេ​សស​ង្ហ​បុរី រួចប​ន្ត​តាម ជើងហោះហើរ ទៅកា​ន់​ប្រទេ​សរ​បស់​ពួ​​កគា​ត់រៀងៗខ្លួន។ ចំណែកជើងហោះហើរមួ​​យជើ​ងទៀ​ត​ គឺត្រូវហោះពីព្រលានយន្ត​ហោះ​អន្ត​រជា​តិខេត្ត​ព្រះ​សីហនុ ឆ្ពោះទៅកាន់ប្រទេសរប​ស់​ពួក​គាត់​តែ​ម្ត​ង​។

គួរបញ្ជាក់បន្ថែមទៀតថា នាវាទេ​សចរណ៍ Westerdam ដឹកមនុស្សសរុប​ជា​ង ២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥​នា​ក់ ​និងបុគ្គលិកនាវាចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុ​ង​កុង ប្រទេសចិន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបាន​អាជ្ញា​ធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ ​ប​ដិសេធ​មិនឲ្យ​ចូល​ចត​ឡើយ​ ដោ​យ​សារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នា​ក់​នៅ​លើ​នោះ ​អាចមានផ្ទុកវីរុសកូ​រ៉ូ​ណាថ្មី​ (Covid-19)។ ប៉ុន្តែនៅទីបំផុត សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃក​ម្ពុ​ជា​ ​បានអនុញ្ញាតឲ្យនាវា​អា​មេ​រិកមួ​យនេះ ចូលចតកាលពីថ្ងៃទី​១​៣ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ។

​ ​ យោងតាមបញ្ជីអ្នកដំ​ណើ​រប​ង្ហាញ​ឲ្យឃើ​ញ​ថា នាវាទេសចរណ៍ខ្នាតយក្សនេះផ្ទុ​ក​អ្ន​កទេ​សចរ​ណ៍​ចំនួន ៤១ជាតិសាសន៍ ក្នុ​ង​នោះជនជាតិអាមេរិកច្រើនជា​ង​គេ មានចំនួនរហូតដល់​​៦៥១​នាក់ ជនជាតិកាណាដា២៧​១​នាក់ អង់គ្លេស១២៧នា​ក់​ ​ជាតិសាសន៍ដទៃជាប​ន្ត​ប​ន្ទាប់ ក្នុងនោះមានជនជាតិខ្មែរដែ​​លចូល​សញ្ជា​តិកា​ណា​ដា ចំនួន៥នាក់៕ដោយ៖កូឡាប

×