ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះប្រជាពលរដ្ឋប្រមាណ១០០ នាក់មកពីស្រុកស្រែអំបិល ខេត្តកោះកុងបានជួបជុំគ្នានៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីតាមដានញត្តិដែលពួកគេបានដាក់ជូនដល់ក្រសួងតាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ ស្នើសុំឱ្យពន្លឿនការដោះស្រាយវិវាទដីធ្លីរវាងពលរដ្ឋ ១៩៧ គ្រួសារនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង និងក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខលឈ័រគ្រុប៕ដោយ៖កូឡាប