ភ្នំពេញ៖ ប្ដីប្រពន្ធជាជនជាតិបរទេស២នាក់នេះ បានរត់មករកលោក វិល្លាម ជួយ និងបានអះអាងថា គាត់មកកម្ពុជា ក្នុងការបំពេញបេសកកម្មមនុស្សធម៌ផង និងរកស៊ីផង ហើយត្រូវគេរៀបចំគម្រោងប្ដឹងជាច្រើនលើក ច្រើនសារហើយ លើវិវាទពាណិជ្ជកម្ម តែគាត់ឈ្នះលើក្ដីនោះគ្រប់ជាន់ថ្នាក់ទាំងអស់។
ក្រោយមកស្រាប់តែគេយកសំណុំរឿងដដែល មកប្ដឹងម្ដងទៀតរហូតគាត់ជាប់ពន្ធនាគារ ចំនួន៣ខែ ធ្វើឲ្យគាត់ខាតបង់កិត្តិយស កើតការឈឺចាប់យ៉ាងខ្លាំង ។
នេះបើតាមលោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានឲ្យដឹងនៅល្ងាចថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០នេះ។
លោក បានឲ្យដឹងបន្តថា លោកទទួលបានពាក្យបណ្ដឹងនេះ ហើយករណីនេះលោក នឹងពិនិត្យទាំងទិដ្ឋភាពច្បាប់ សរុប២សប្ដាហ៍ ទើបចុះបេសកកម្មស៊ើបអង្កេតរកការពិត ជាលទ្ធផលនៃការស៊ើបអង្កេត ឃើញថាមានភាពមិនប្រក្រតីច្រើន ហើយរាល់ភាពមិនប្រក្រតីទាំងនេះ លោកនឹងរៀបចំរបាយការណ៍ពិស្ដាដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីលោកពិនិត្យ និងសម្រេច ៕ដោយ៖កូឡាប