ភ្នំពេញ៖ ទាក់ទងនឹងជំងឺកូរ៉ូណាប្រភេទថ្មី ឬ Covid-19 ដែលកំពុងគំរាមកំហែងពិភពលោសព្វថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រោយពីក្រសួងសុខាភិបាលចិន ដែលកាលពីម្សិលមិញ បានប្រកាសថា ថ្នាំជំងឺគ្រុនចាញ់អាចមានលទ្ធភាពព្យាបាលជំងឺ Covid-19 បាននោះ។
នៅព្រឹកថ្ងៃអង្គារទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុបចំនួន ១៩៧៧នាក់។
ទាក់ទងនឹងជំងឺកូរ៉ូណាប្រភេទថ្មី ឬ Covid-19 ដែលកំពុងគំរាមកំហែងពិភពលោសព្វថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រោយពីក្រសួងសុខាភិបាលចិន ដែលកាលពីម្សិលមិញ បានប្រកាសថា ថ្នាំជំងឺគ្រុនចាញ់អាចមានលទ្ធភាពព្យាបាលជំងឺ Covid-19 បាននោះ សម្តេចតេជោពិតជាចូលរួមត្រេកអរ ហើយសម្តេចតេជោគិតថាបើដូច្នេះមែននោះ យើងនឹងអាចដោះស្រាយបញ្ហាដែលកំពុងកើតឡើងនេះបានជាក់ជាមិនខាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃប្រទេសចិន ជាពិសេសអាជ្ញាធរខេត្តវ៉ូហាន ដែលបានយកចិត្តទុកដាក់ ថែរក្សាការពារ ចំពោះនិស្សិតកម្ពុជាយើងដែលកំពុងរស់នៅ និងសិក្សានៅទីនោះ ដោយនៅពេលនេះ មិនមាននណាម្នាក់ឆ្លង និងគ្រោះថ្នាក់ដោយសារជំងឺនេះឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តទៀតថា កម្ពុជានឹងទទួលខុសត្រូវចំពោះភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលបានចុះពីវាទេសចរ MS Westerdam ដែលពេលនេះ អ្នកខ្លះកំពុងស្នាក់នៅសណ្ឋាគារសុខាភ្នំពេញ ដែលក្រសួងសុខាភិបាលកម្ពុជា និងសាលារាជធានីភ្នំពេញកំពុងតាមដាន និងយកចិត្តទុកដាក់ពួកគាត់។
ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីនៅតែប្រកាសប្រកាន់ជំហរថា នៅតែមិនខ្លាចជំងឺនេះនោះទេ សំខាន់គឺយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង និងការពារនឹងជំងឺនេះ។ សម្តេចតេជោក៏បានរំលឹកថាកាលពីថ្ងៃទី១៤កុម្ភៈ កន្លងទៅនេះ ពេលដែលសម្តេចអញ្ជើញទៅទទួលភ្ញៀវទេសចរលើនាវានៅខេត្តព្រះសីហនុនោះ បើយើងដឹងថាអ្នកដែលនៅលើនាវានោះមានផ្ទុកជំងឺកូរូណាក៏ដោយ ក៏សម្តេចរឹតតែឲ្យចូលថែមទៀត ដើម្បីយកអ្នកជំងឹមកនោះមកព្យាបាលឲ្យទាន់ពេលវេលា កុំឲ្មានការរីករាលដាលបន្ត។ សម្តេចតេជោបញ្ជាក់ថា កម្ពុជាធ្វើនេះ គឺជាសកម្មភាពមនុស្សធម៌សុទ្ធសាធ៕ដោយ៖កូឡាប