ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ជាអភិបាលខេត្តកណ្តាល ជំនួស លោក ម៉ៅ ភិរុណ ដែលត្រូវបានទៅកាន់តំណែងថ្មី។ នេះបើតាមព្រះរាជក្រឹត្យនៅថ្ងៃទី១៨កុម្ភៈ២០២០នេះ។
ការត្រាស់បង្គាប់តែងតាំង លោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្តកណ្តាល បានធ្វើឡើងតាមសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕ដោយ៖បញ្ញាស័ក្តិ