យ៉ាងតិចណាស់មនុស្ស១៦នាក់ បានរងរបួស ហើយសុទ្ធតែជាជនជាតិចិន ក្រោយពេលដែលនាវាល្បឿនលឿនមួយបានផ្ទុះមុនពេលទៅដល់កោះ Phi Phi Le នៅភាគខាងត្បូងប្រទេសថៃ។
តាមកាសែតថៃ ដែលដកស្រង់សម្តីប៉ូលិសឲ្យដឹងថា នាវាជួបគ្រោះថ្នាក់នេះ មានឈ្មោះ King Poseidon, កំពុងធ្វើដំណើរតាមផ្លូវពីភូកេត ទៅ Phi Phi Le។ នៅលើនាវានេះមានមនុស្ស ៣១នាក់ ដែលអ្នកបើកបរចំនួន៤នាក់ ព្រមទាំងភ្ញៀវទេសចរចិន ២៧នាក់។ ខណៈពេលដែលនាវាទៅជិតដល់ចំណតហើយនោះ ស្រាប់តែម៉ាស៊ីនរបស់វាឆាបឆេះ ហើយផ្ទុះធ្វើឲ្យអ្នកបើកបរ២នាក់រងរបួស ហើយក្នុងនោះមាន៦នាក់ ស្ថិតក្នុងសភាពគ្រោះថ្នាក់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។
គេនៅពុំទាន់ដឹងពីមូលហេតុច្បាស់ទេ៕ សូយន