ភ្នំពេញ៖ មានករណីគ្រោះអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅផ្ទះ ជាន់ទី៣ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ កាលពីម៉ោង៣រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ ក្រោយមានរថយន្តពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗនោះអគ្គិភ័យខាងលើបានរលត់វិញអស់ហើយ។
ករណីគ្រោះអគ្គិភ័យនោះបណ្តាលឲ្យក្មេង២នាក់រងរបួសធ្ងន់ ហើយត្រូវបានកម្លាំងសន្តិសុខខណ្ឌជួយសង្គ្រោះចេញពីភ្លើង និងបានបញ្ជូនទៅមន្ទីរពេទ្យ។ចំពោះមូលហេតុកើតគ្រោះអគ្គិភ័យនេះត្រូវមានសមត្ថកិច្ចសន្និដ្ឋានថា៖ ដោយសារទុស្សេចរន្តអគ្គិសនី។ ម្ចាស់ផ្ទះរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មានឈ្មោះ ផាន់ ណារ៉េត មុខរបរយោធា ហើយផ្ទះរបស់គាត់ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង។
ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ សមត្ថកិច្ចប្រើប្រាស់ទឹកអស់៥រថយន្ត៕ ដោយ ៖ បញ្ញាស័ក្តិ