ពោធិ៍សាត់៖ លោកតាវ័យ៧១ឆ្នាំម្នាក់រងនូវការវាយប្រហាពីសត្វជ្រូកព្រៃ ដេញវត្ដ នៅគ្រាដែល បុរសរងរបួសគាត់ទៅ ជំរះស្មៅចំការដំឡូងមី របស់គាត់ហើយក៍ត្រូវសត្វជ្រូកព្រៃ ១ក្បាល មិនដឹង ចេញមកពីណា ដេញ វាយប្រហារ វ័តចំចង្កេះ និងក្បាល ខណៈលោកតារត់គេច តែត្រូវបានទាក់ជើងនិងរល្លិ៍ បណ្ដាលឲ្យដួល។
ហេតុការណ៍ដ៏កម្រខាងលើនេះកើតឡើងកាលពីថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចអូររំចេក(ចំការដំឡូងមី) ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ពាក់ព័ន្ធករណីនេះលោក វរសេនីយ៍ទោ ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនរងរបួសឈ្មោះ ប្រាក់ អាន ភេទប្រុស អាយុ ៧១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។
លោក វរសេនីយ៍ទោ ធាង ឡេង អធិការនគរបាលបន្តថា ការដែលសត្វជ្រូកព្រៃវាយប្រហា(ខ្វេះ)គាត់នេះ នៅគ្រាដែលគាត់បានដើរទៅចំការដំឡូងមីខាងក្រោយភូមិក្នុងគោលបំណងទៅជុំរះស្មៅ ស្រាបតែមិនដឹងជាយ៉ាងម៉ិចក៏សត្វជ្រូកព្រៃ ១ក្បាលមកដេញគាត់រត់យកតែព្រះយូស តែជាអកុសល់គាត់បានទាក់ជើងជាមួយនឹងវល្លិ៍បណ្ដាលដួលលើដីក៍ត្រូវសត្វជ្រូកព្រៃ ១ក្បាលនេះវាយប្រហា(ខ្វេះ)តែម្ដង។
លោក វរសេនីយ៍ទោ អធិការនគរបាលបន្តទៀតថា ជនរងគ្រោះរបួសចំនួន ៤កន្លែង ត្រកៀកខាងឆ្វេង កំភួនជើងខាងឆ្វេង ដៃខាងឆ្វេង និងក្បាលផងដែរ ហើយរងរបួសត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរភ្លាមៗផងដែរ៕ ដោយ៖បញ្ញាស័ក្តិ