Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​បំបែកសំណុំរឿង​បទល្មើស​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយ ​នៅ​បរិវេណ​កា​ស៊ីណូ​ក្រោ​ន នា​ក្រុង​ប៉ោយប៉ែត​

បន្ទាយមានជ័យ​៖ អាវុធហត្ថ​និង​អយ្យកា​អម​សាលាដំបូង​ទទួលស្គាល់ថា បទល្មើស​គ្រឿងញៀន​នៅ​បរ​វិ​វេណ​កា​ស៊ី​ណូ​ក្រោ​ន​ភូមិ​ក្បាលស្ពាន​១​សង្កាត់​/​ក្រុង​ប៉ោយប៉ែត ជា​បទល្មើស​ជួញដូរ ចែកចាយ​និង​សេព​គ្រឿងញៀន​ធំ​បង្អស់​នៅ​ខេ​តន​ត​បន្ទាយមានជ័យ​នា​ដើមឆ្នាំ​២០១៨​នេះ ។ ​ត្រូវ​កម្លាំង​អាវុធហត្ថ​បង្ក្រាប កាលពី​ម៉ោង ៤​ល្ងាច ថ្ងៃទី ១៣ ខែមករា ឆ្នាំ​២០១៨ ហើយ​ថ្ងៃទី​១៥​មករា នេះ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុល​ការ​ហើយ​។​

លោក​វរសេនីយ៍ នួន នី​ណា​រ៉ូ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា ៖ ការបង្ក្រាប​នេះ ដោយ​បានទទួល​បទបញ្ជា​ផ្ទាល់​ពី​លោកឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន​ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​មាស ច័ន្ទ​ពិ​សិទ្ធិ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។​

ជា​លទ្ធផល កម្លាំង​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​អ្នកលក់ ជួញដូរ ចែកចាយ​និង​ប្រើប្រាស​គ្រឿងញៀន​១​សំបុក​ដ៏​ធំ ដោយ​បង្ក្រាប​ជនសង្ស័យ​កំពុង​លួច​លក់​គ្រឿងញៀន​ដ៏​គឃ្លើន​បាន​ចំនួន​៤​នាក់ ១. ឈ្មោះ​លី គឹម​ហូ​វ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ មុន​របរ​មិន​ពិតប្រាកដ។ ​២-​ឈ្មោះ ប៉ង់ ប្រែង ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។​៣-​ឈ្មោះ លឹម វិទូ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ គ្មាន​មុខរបរ ។ ន​សង្ស័យ​ទាំង​៤​នាក់​រស់នៅ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​៤- ឈ្មោះ​ស៊ុន ម៉ាប់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​មុខរបរ​ជាង​ឡាន រស់នៅ​ភូមិ ព្រៃ​ឬ​ស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​លោ​ភ័ណ ខេត្តបន្ទាយមានជ័យ​។​ ទាំង​៣​នាក់​ជា​អ្នកជួញដូរ ចែកចាយ​និង​សេព​គ្រឿងញៀន​។​

នៅពេល​បញ្ជូន​ដល់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ី​ន មេបញ្ជាការ​បាន​ថ្លែង​ក្នុង​ស​ន្និសិទ​សារ​ព៍​ត័​មាន​មួយ​ថា​: ក្នុងការ​បង្ក្រាប​នោះ កំលាំង​អាវុធហត្ថ​បាន​ដកហូត​វត្ថុតាង​ច្រើនសន្ធឹក​រួមមាន​កញ្ឆា​ស្ងួត​ចំនួន​៣​កញ្ចប់ ទម្ងន់​៣.៩៨៥,៥​ក្រាម​(​ឬ​៣,៩​គ​ក្រ​) , គ្រឿងញៀន​មេ​តំ​ហ្វេ​តា​ម៉ឺន​ទឹកកក​ចំនួន​៤​ថង់​កិប ទម្ងន់​២៤១.១​ក្រាម ,​គ្រឿងញៀន​អ៊ិ​ច​ស្តា​ស៊ីចំនួន​៥៨៤.៥​គ្រប់ និង​៤​កូន​ថង់​កិប​ស្មើ​និង​ទម្ងន់​១៧៣.៣​ក្រាម ,​ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១​គ្រឿង ,​ដប​ជក់​ស៊ីសា​ចំនួន​១​និង​ដប​ថ្នាំ​ចំនួន​៤​ដប ,​ឧបករណ៍​មូល​មូរ​កញ្ឆា​ចំនួន​២ គ្រាប់កាំភ្លើង​ខ្លី​ចំនួន​១៣​គ្រាប់ សំបក​គ្រាប់​កាំភ្លើងខ្លី​ចំនួន​១​គ្រាប់ ស្រោម​កាំភ្លើង​ចំនួន​៤​ស្រោម បង់​កាំភ្លើង​ចំនួន​១ និង​សម្ភារៈ​មួយចំនួន​។​

លោក​ឧ​ត្ត​ម​សេនីយ៍​បោ​ន ប៊ី​ន បន្តថា​៖ លុះ​នៅ​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៨ នៅវេលា​ម៉ោង​៦​ល្ងាច កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោង​ប៉ែត ដែល​លោក​បញ្ជា​អោយ​ដឹកនាំ​ដោយ​លោក​មេបញ្ជាការរង​អហ​ខេត្ត​និង​លោក​មេ​បញ្ជា​ា​រ​មូលដ្ឋាន​អហ​ក្រុង​ប៉ោយប៉ែត បាន​ចុះបង្ក្រាប​ជនសង្ស័យ​ជា​មេខ្លោង​ធំ​បាន​ចំនួន​២​នាក់​បន្តទៀត​នៅ​ចំណុច បន្ទប់​ជួល​លេខ​៣១៧ ក្នុង​បរិវេណ​កា​ស៊ីណូ​ផ្កាយ​ប្រាំ​ស្ថិត ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​

ជនសង្ស័យ​បន្ថែម​ជា​មេខ្លោង​នោះ ១-​ឈ្មោះ លី លាង​គង់ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ រស់នៅ​បន្ទប់​ជួល​លេខ​៣១៧ ។​២-​ឈ្មោះ វុន សុភាព ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​ត្រូវជា​ប្រពន្ធ​របស់​លី លាង​គង​។ បុរស​នេះ​ជា​មុខសញ្ញា​ចាស់ ហើយក៏​ទើបតែ​ចេញពី​ពន្ធនាគារ​ផងដែរ​។​

កំលាំង​អាវុធហត្ថ​បាន​ដកហូត​វត្ថ​តាង​បន្ថែមទៀត​នៅពេល​បង្ក្រាប​មេខ្លោង​នេះ រួមមាន កញ្ឆា​ស្ងួត​១​ថង់​ធំ​ទម្ងន់​១.៥៣៥,៨​ក្រាម (​ឬ​១,៥​គ​ក្រ​) គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មី​ុ​ន​ទឹកកក​ចំនួន​៣​ថង់​តូច ទម្ងន់​៩,៧​ក្រាម​។ គ្រឿងញៀន​អ៊ិច​ស្តា​ស៊ីចំនួន​១០,៥​គ្រាប់​និង​១​ថង់​តូច ទម្ងន់​៤,៤​ក្រាម ,​ឧបការ​ណ៍​មូរ​កញ្ឆា ព៌​ណ​លឿង​ចំនួន​១ អាវុធខ្លី​ចំនួន​២​ដើម ម៉ាករូ​ឡូ ព៌​ណ ស គ្មាន​គ្រាប់​ចំនួន​១​ដើម និង​អាវុធខ្លី ម៉ាក​baretta(​បារ៉ែត​តា​) ពណ៌​ខ្មៅ​តូច​ចំនួន​១​ដើម បង់​ចំនួន​១​គាប់​កាំភ្លើង​៥០​គ្រាប់ ។​គ្រាប់កាំភ្លើង​ម៉ាក​កាលី​ឌូ​ចំនួន​២៥​គ្រប់ រថយន្ត​១​គ្រឿង​ម៉ាក​លុច​សី​ុ​ន​និង​សម្ភារៈ​ផ្សេង​មួយចំនួនទៀត​។​

ឱកាស​នេះ លោក​មេបញ្ជាការ​បាន​ថ្លែងអំណរគុណ​ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុធ​ហ​ត​ហ​ថ​លើ​ផ្ទៃ​ប្រទេស​ដែល​បានដាក់​បញ្ជា​និង​រំលឹក​ដាស់តឿន​ជាប្រចាំ​ដល់​កងកម្លាំង​ដែល លើក​នេះ​នៅ​ខេត្តបន្ទាយមានជ័យ​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដ៏​ធំ​មួយ​។ ពោលគឺ​តាំងពី​លោក​ឡើង​តំណែង​៤​ខែ​មកនេះ នេះ​ជាការ​បង្ក្រាប​គ្រឿង​ធំ​បង្អស់​លើក​ទី​២​ហើយ​នៅក្នុង​ខេត្ត​។​

លោក​ក៏អរគុណ​ដល់​កងកម្លាំង​អហ​ដែល​អនុវត្ត​ប្រតិបត្តិកា​រ​ផ្ទាល់​និង​អគុណ​ដល់​លោក​ព្រះរាជអាជ្ញា​និង​គណ​:​បញ្ជាការ​កងឯកភាព​រដ្ឋបាលខេត្ត ក្រុង​ដែល​សម្របសម្រួល សហការ​និង​ជម្រុញ​ដល់​កងកម្លាំង​ក្នុងការ​បំពេញការងារ​។​

ចំណែក​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដែល​ចូលរួម​ត្រួតពិនិត្យ​លទ្ធផល​បង្ក្រាប​នេះដែរ​បាន​កោតសរសើរ ទទួលស្គាល់​ស្នាដៃ​និង​លើកទឹកចិត្ត​ដល់​កងកម្លាំង​អហ​ក្រុង​ប៉ោយប៉ែត​និង​ខេត្តបន្ទាយមានជ័យ​ដែលមាន​ជំនាញ​និង​ភាព​ប៉ិន​ប្រសប់​ក្នុងការ​ស៊ើប​អង្កេត ហើយ​ឈានដល់​ការបង្ក្រាប​បាន​បទល្មើស​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ៕​ ដោយ ៖ បន្ទាយ​

spot_img
×