ប្រទេសចំនួន ៥នៅក្នុងទ្វីបអាហ្វ្រិចបានកោះហៅអ្នកការទូត អាមេរិច មកសាកសួរ ដោយសារការប្រើប្រាស់ពាក្យពេចន៍ មិនសមរម្យ និងម៉ាក់ងាយ របស់ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ ទៅលើប្រទេសទាំងអស់នោះ។
ឯកអគ្គរដ្ឋទូតអាមេរិច នៅក្នុងប្រទេសអាហ្វ្រិចខាងត្បូង ហ្គាណា សេនេហ្គាល់ ហៃទី និងបុស្វាណា (South Africa, Ghana, Senegal, Haiti, Botswana) ត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងនេះកោះ ហៅមកសាកសួរ ជុំវិញបញ្ហាការប្រើប្រាស់ពាក្យពេជ របស់ មេដឹកអាមេរិច។
ប្រទេសក្នុងតំបន់ជាច្រើនទៀត ក៏ត្រូវគេរំពឹងថា នឹងធ្វើការកោះ ហៅអ្នកការទូតអាមេរិចមកសាកសួរជុំវិញបញ្ហាដូចគ្នានៅក្នុង សប្តាហ៏នេះ។
សូមរំលឹកថា កាលពីសប្តាហ៏មុន ដូណាល់ ត្រាំ បានប្រើប្រាស់ ពាក្យថា “កខ្វក់” (Shithole) ក្នុងការព៌ណនាប្រទេសក្នុងទ្វីប អាហ្វ្រិចក្នុង ក្នុងឡុងកិច្ចប្រជុំស្តីពីកំណែទំរង់ អន្តោប្រវេសន៏។
ការប្រើប្រាស់ពាក្យពេជមិនប្រយ័ត្នរបស់ មេដឹកនាំមហាអំណាច ពិភពលោកនេះ ទទួលរងការរិះគន់យ៉ាងខ្លាំង ហើយប្រទេសក្នុង តំបន់ទាំងនោះ បានទាមទារឲ្យលោក ដូណាល់ ត្រាំ ធ្វើការ សុំទោស។
ទោះយ៉ាងណា លោកបានបដិសេធថា បានប្រើប្រាស់ពាក្យ ពេជទាំងនោះ និងបានបញ្ជាក់កាលពីពេលថ្មីៗនេះថា លោកមិនមែនជាមនុស្សប្រកាន់ពូជសាសន៍នោះទេ៕ សុភ័ក្ត្រ