Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ទឹកថ្លា បំផ្លាញ​ផ្ទះ​ជាង​១៥​ខ្នង​

spot_img

​ភ្នំពេញ​៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ នៅតាម​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ យ៉ាង​សន្ធោសន្ធៅ នៅ​យប់​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៨​នេះ បាន​បំផ្លាញ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ប្រភេទ​សំណង់​តូចៗ​អស់​ចំនួន​១៥​ខ្នង ។ ​ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ដ៏​គ្រោះថ្នាក់​នេះ កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អស់​ជាង​២០​គ្រឿង ដើម្បី​បាញ់​ពន្លត់​តែ តែ​មូលហេតុ​នោះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​៖​អគ្គិភ័យ​នេះ​មិនបាន​ធ្វើឲ្យប៉ះពាល់​ដល់ជីវិត​ប្រជាពលរដ្ឋ ណា​ម្នាក់​នោះទេ គ្រាន់តែ​បំផ្លាញ​ផ្ទះ និង​ទ្រព្យសម្បត្តិ តែ​មិន​ទាន់​ដឹង​ពី​ទំហំ នៃ​ការខូចខាត​នោះទេ ខណៈ​អាជ្ញាធរ និង​សមត្ថកិច្ច​កំពុង​ធ្វើ​របាយការណ៍​បន្តទៀត​។​

​គួរបញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​នេះ ក៏​មាន​គ្រោះ​អគ្គិភ័យ​មួយ​កើត​បាន​កើតឡើង​ផងដែរ នៅ​ជិត​សាលាខណ្ឌ​ដូនពេញ សង្កាត់​ផ្សារ​ចាស់ ដោយ​បណ្តាល​ឲ្យ​ក្មេង​២​នាក់ រងរបួស​ផងដែរ ដោយសារ​តែ​ម្តាយមីង បាន​ទុកឲ្យ​នៅក្នុង​ផ្ទះ ហើយ​ចាក់សោ​ពី​ក្រៅ នេះ​សំណាងល្អ​ហើយ ដែល​ក្រុម​សន្តិសុខ​សាលាខណ្ឌ​ជួយ​ទាន់ ទេ អាច​ប៉ះពាល់​ដល់​ជីវិត​ជាក់​ជា​មិនខានឡើយ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×