Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង មានអ្នកស្លាប់ទី​ ២ ដោយសា​រវី​រុស COVID-19 ខណៈមានអ្ន​កឆ្ល​ង​ថ្មី ១៤២ករណី

ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសៅរ៍នេះ​ថា​ មានជនរងគ្រោះទី ២ស្លាប់ដោយសារវី​រុស​កូរ៉ូ​ណា ខណៈដែលមានការឆ្ល​ង​ថ្មីចំនួន ១៤២ករណី ធ្វើឲ្យតួលេខនៃអ្នកឆ្លង​ស​រុបកើ​នដ​ល់ចំ​នួន ៣៤៦នាក់។

ការឆ្លងថ្មីដ៏ច្រើនបែបនេះ ​បានធ្វើឲ្យ​កូរ៉េ​ខាងត្បូង ក្លាយជាប្រទេ​សទី ២ ដែលមានអ្នកឆ្លងវីរុ​ស​ច្រើនបំ​ផុ​​ត បន្ទាប់ពីចិន។

សូមបញ្ជាក់ថា វីរុសកូរ៉ូណា ចាប់ផ្តើមផ្ទុះឡើយដំបូងនៅក្នុងទីក្រុ​ង​វូហា​ន ប្រទេស និងបានចម្លងទៅកាន់​ប្រ​ទេស​ជាង​ ​២៥ទូទាំងពិភពលោក។

តួ​លេខចុងក្រោយនៃអ្នកស្លាប់ដោ​យ​សារ COVID-19 ទូទាំងពិភពលោ​ក​មាន​ចំនួន ២.៣៦០នាក់ ខណៈអ្នកឆ្លងមានច្រើ​ន​ជា​ង ​៧៧.៦៥៩។ អ្នកជាសះស្បើយទូទាំងពិភពលោក​មា​នចំ​នួន ២០.៨៥៨៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

×