មនុស្សយ៉ាងតិចណាស់ ១០នាក់បានស្លាប់ នៅថ្ងៃច័ន្ទម្សិលមិញនេះ ក្រោយពេលស្ពានខ្សែកាបមួយ ដែលកំពុងស្ថិតក្រោមការសាងសង់ បានបាក់ នៅក្នុងប្រទេសកូឡុំប៊ី។ នេះបើយោងតាមការចេញផ្សាយរបស់ភ្នាក់ងារសារព៌តមាន Xinhua។
ក្នុងហេតុការណ៏នេះ ក៏មានមនុស្សចំនួន ២នាក់បាត់ខ្លួន និង ៤នាក់ផ្សេងទៀតរងរបួសផងដែរ។ អ្នករងគ្រោះទាំងអស់សុទ្ធសឹងតែជាកម្មករ ដែលកំពុងធ្វើការសាងសង់ស្ពាន ហើយមានកម្មករចំនួន ២០នាក់នៅលើស្ពាន មុនពេលកើតហេតុ។ ជនរងគ្រោះថ្នាក់ចុះក្រោមពីកំពស់ប្រហែល ២៨០ម៉ែត្រ។
ស្ពានខ្សែកាបឆ្លងកាត់ភ្នំនេះ ត្រូវបានសាងសង់ជិតរួចរាល់ទៅហើយ ពោលគឺសល់តែប្រមាណ ២០ម៉ែត្រទៀតប៉ុណ្ណោះ វានឹងអាចតភ្ជាប់គ្នាបាន៕ សុភ័ក្ត្រ