កូរ៉េខាងជើងអះអាងថា ការបញ្ជូនពលរដ្ឋប្រទេសនេះ ដែលត្រូវ “ចាប់ជំរិត” ទៅកាន់កូរ៉េខាងត្បូង ឆ្នាំ ២០១៦ ឲ្យវិលមកប្រទេសវិញ ជាលក្ខខណ្ឌចម្បង ប្រសិនបើក្រុងសេអ៊ូលចង់រៀបចំប្រតិភូ “ជួបជុំ” រវាងបណ្តាគ្រួសារដែលព្រាត់ប្រាស់គ្នារវាងកូរ៉េទាំង២។
ក្រោយការឯកភាពពីបញ្ហាកូរ៉េខាងជើង យល់ព្រមចូលរួមអូឡាំពិករដូវរងានោះ កូរ៉េខាងត្បូងក៏បានលើកសំណូមពរឲ្យរៀបចំការជួបជុំរវាងក្រុមគ្រួសារព្រាត់ប្រាស់អំឡុងសង្គ្រាមកូរ៉េ តភ្ជាប់កិច្ចការពារយោធា។
ប៉ុន្តែតាម Kyodo របស់ជប៉ុនថ្ងៃទី ១៥ ខែមករា ដែលដកស្រង់ប្រពភពពីមេដឹកនាំក្រុងព្យុងយ៉ាងនោះ ល័ក្ខខ័ណ្ឌចម្បងដើម្បីរៀបចំព្រឹត្តិការណ៍ជួបជុំនេះបាន លុះត្រា រដ្ឋការក្រុងសេអ៊ូលត្រូវប្រគល់ស្ត្រីកូរ៉េខាងជើង ១២រូប ឲ្យវិលត្រឡប់មកប្រទេសវិញ។ ស្ត្រីទាំងនោះជាអ្នកបម្រើក្នុងហាងមួយរបស់កូរ៉េខាងជើងនៅចិន ហើយស្រាប់តែបាត់ស្រមោលជាមួយបុគ្គលិកប្រុសដែលជាអ្នកគ្រប់គ្រងពួកគេនៅខែ មេសា ឆ្នាំ ២០១៦។
កូរ៉េខាងជើងចាត់ទុកថា ពួកគេបានត្រូវអ្នកគ្រប់គ្រងស្ថាប័នចារកម្មរបស់កូរ៉េខាងត្បូងបញ្ឆោតយកទៅប្រទេសខ្លួន។ ប៉ុន្តែភាគីកូរ៉េខាងត្បូងបានអះអាងថា ពួកគេបានស្ម័គ្រចិត្តភៀសខ្លួនទៅវិញទេ។
របៀបវារៈ១នេះ អាចបង្កជាឧបសគ្គសម្រាប់កច្ចការពារបន្តរវាងកូរ៉េទាំង ២៕ សូយន