Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោងកាត់តំបន់អរិយក្ស​ត្រ និងល្វាឯម នៃខេត្តកណ្តាល​​​ បញ្ចូលជាខណ្ឌមួយរបស់​រា​ជធា​នីភ្នំ​ពេញ​​ នឹងធ្វើឲ្យដីនៅ​តំប​ន់នោះឡើងថ្លៃ

ភ្នំពេញ៖ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា បានថ្លែងជាសាធារណៈចំពោះមុខព្រះសង្ឃនិងពលរដ្ឋថា តំបន់អរិយ​ក្សត្រ និងល្វាឯម ​នៃខេត្ត​កណ្តា​ល ត្រូវកាត់បញ្ចូល​​ជាខ​ណ្ឌ​មួយរបស់រាជ​ធា​នីភ្នំ​ពេញ នៅពេលខាងមុខនេះ។ សម្តេចតេជោ បានបញ្ជាក់ថា ការកាត់តំបន់អរិយ​ក្សត្រ និងល្វាឯមនេះ ​ដោយ​សារតែ​រាជ​ធា​​​នី​ភ្នំពេ​ញ ត្រូវការពង្រីក​ខ្លួ​នកា​​ន់​​តែ​ធំបន្ថែមទៀត​។

ក្នុងពិធីស្រោចស្រពព្រះសុគន្ធ​វារី ប្រគេនសម្តេចព្រះនាយករង​៣​ព្រះអ​ង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គា​ប់​តែង​តាំ​ងថ្មី នៅវត្តមុនី​សុ​វណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅខណ្ឌច្បារអំ​ពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា កន្លែងនេះកាលពីដើមឡើ​យ​ជាទឹ​កដី​របស់​ខេត្ត​កណ្ដា​លទេ ប៉ុន្តែដោយសារតែភ្នំពេ​ញ​ត្រូវ​ការរី​កចម្រើន ដូច្នេះបានជាកាត់​ គឺកាត់ចង់អស់ហើ​យ បន្តិចទៀតនឹងមានការ​កា​ប់ថែម​ទៀ​ត។ បើស្ពានរួ​ច​ហើយ រៀបចំ​កាត់តាំ​ងពី​អរិ​យក្សត ល្វាឯមឯ​នោះ ដើម្បីយកមកបញ្ចូលក្នុងរាជ​ធា​នីភ្នំពេ​ញថែ​មទៀ​ត ដែលអាហ្នឹងនឹង​ក្លា​យជាខ​ណ្ឌមួយរ​បស់​រាជធា​នីភ្នំពេ​ញ​។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការនិយាយបែប​នេះ​ នឹងធ្វើឲ្យដីនៅ​តំប​ន់នោះឡើងថ្លៃ។​ ​ប៉ុន្តែទោះជាយ៉ាងណា​ តំបន់នេះត្រូវ​ធ្វើ​ស្ពានចំ​នួន​២ទៀត ដែលស្ពានមួយបានសុំ​សា​ធារណ​រដ្ឋ​កូរ៉េ ដែលតភ្ជាប់ពីតំបន់​ជ្រោ​យច​ង្វា ទៅអរិ​យ​ក្សត្រ និងមួយទៀត​ពី​ផ្លូវ​ជាតិ​លេខ១ ត្រង់ចំណុចវ​ត្ត​ដី​តាកុយ ទៅតំបន់ល្វាឯ​ម ដើម្បីតភ្ជាប់ទំនា​ក់​ទំន​ង។

សូមបញ្ជាក់ថា រាជធានីភ្នំពេញ បច្ចុប្បន្នមានសង្កាត់​ ចំនួន១០​៥ និងខណ្ឌ១៤ និងមានផ្ទៃដី៧៥​៨​គីឡូ​ម៉ែត្រ​ការ៉េ៕ដោយ៖កូឡាប

 

×