Wednesday, February 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ចាត់ទុកក្រុមមនុស្សបំ​ពុ​លព័​​​ត៌​មានរឿង COVID19 ជាក្រុមភេរវក​ម្ម​

spot_img

ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកអ្នកផ្សព្វផ្សាយព័ត៌មានមិន​ពិ​តពីជំងឺរលាកផ្លូវដង្ហើមថ្មី C​OVID-19 ថាជាភេរវក​រ និងបានបង្កឱ្យមានចលាច​ល​ក្នុង​សង្គ​ម។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅរាជធានីភ្នំពេញ​ នាថ្ងៃចន្ទទី២ខែមីនានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនា​វកុំឱ្យពលរដ្ឋតក់ស្លុតនឹងជំងឺរលាក​ផ្លូ​វដ​ង្ហើមថ្មី COVID-19 ដែលកំពុងរាតត្បាតលើ​ប​ណ្តា​ប្រទេសមួយចំនួនលើពិភពលោក​ ​និងបានព្រមានថា​ អ្នកផ្សព្វផ្សាយព័ត៌​​មា​នមិនពិតពីករណីនេះនៅ​កម្ពុជាថាជា​ភេ​រ​វករ។

សម្តេចបានថ្លែងថា យើងចូលរួមទប់ស្កាត់ជំងឺ​ផ្លូ​វដ​ង្ហើម​កូរ៉ូណា (Corona)។ ទន្ទឹមនឹងបងប្អូនជនរួមជា​តិ​កំពុ​ងស​ប្បាយរីករាយក្នុងឱកាសបុណ្យចូល​ឆ្នាំ​ចិ​ន សូមបងប្អូនចូលរួមទប់ស្កាត់​ជំ​ងឺឆ្ល​ងតាម​ផ្លូវដ​ង្ហើម​ថ្មីដែលមានឈ្មោះថា កូ​រ៉ូណា (Corona) ដែលកំពុងរាតត្បាតនៅប្រ​ទេ​សចិ​ន ហើយពេលនេះបានមកដល់ប្រទេសមួ​យ​ចំនួ​ន​ដូចជា អាមេរិក, អូស្ត្រាលី, កាណាដា, បារាំង, នេប៉ាល់, ជប៉ុន, សិង្ហបូរី, កូរ៉េខាងត្បូង, ថៃ, វៀតណាម និងម៉ាឡេហ្សី។

Advertisements

អាការៈរោគគឺមាន ផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាល ក្តៅខ្លួនខុសប្លែកខុសពីធម្ម​តា។ បងប្អូនអាចប្រើម៉ាសពា​ក់​ការ​ពារ​ច្រមុះ និងលាងដៃសម្អា​តជា​មួ​យ​សាប៊ូ ឬអាល់កុលសម្លាប់មេរោគឲ្យបាន​ញឹកញាប់។ កុំនៅក្បែរអ្នកដែលមានអា​កា​រៈរោ​គខា​ងលើ និងកុំនៅជិតសត្វ​ពា​ហានៈ ឬកសិដ្ឋានចិ​ញ្ចឹមសត្វ។ ត្រូវញាំម្ហូបអាហារដែលចម្អិ​ន​ឆ្អិន​គ្រប់ពេ​លវេ​លា។

មកទល់ពេលនេះ វីរុស Corona មិនទាន់ឆ្ល​ង​មកដ​ល់ប្រ​ទេសក​ម្ពុជាទេ។ ដើម្បីទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវ​នេះ​ ក្រសួងសុខាភិបាលក​ម្ពុ​ជាបាន​បំពាក់​ម៉ាស៊ី​នស្គែន (Scan) រកមេរោគ ប្រចាំការ ២៤ម៉ោង ដើម្បីស្កែនគ្រប់ភ្ញៀវទេ​ស​ចរទាំ​ងអ​ស់ដែ​លចូល​ម​ក​កម្ពុជា។

សូមបងប្អូនប្រជាព​ល​រដ្ឋមា​នកា​រប្រុ​ងប្រ​យត្ន័ខ្ពស់ ជាពិសេសក្នុងពេលធ្វើដំណើរ​ទៅ​ក្រៅប្រ​ទេស និងក្នុងប្រទេសដែល​កំ​ពុងមា​នមេ​រោគ​កូរ៉ូណាឆ្លង ។ ប្រសិនបើបងប្អូនសង្ស័យថា​មា​នឆ្ល​ងវី​រុសផ្លូ​វដង្ហើម​កូ​រ៉ូ​ណានេះ សូមទាក់ទងមកគ្រូពេទ្យដែ​ល​នៅជិ​តកន្លែ​ង​ជាបន្ទាន់ ឬមកកាន់មន្ទី​រពេទ្យ ឬទូរស័ព្ទមកលេ​ខ 115 ជាបន្ទាន់។

ទន្ទឹមនឹងនេះ សូមក្រសួង មន្ទីរ និងស្ថាប័ន ពាក់ព័ន្ធត្រូវយកចិត្តទុក​ដា​ក់ឲ្យបានខ្ពស់ ហើយលេខទូរស័ព្វដែល​បា​នដា​ក់ឲ្យប្រើប្រាស់ជាសាធារណៈត្រូ​វ​មាន​អ្នកប្រ​ចាំកា​រទ​ទួ​ល​ពេលខ​លចូ​ល។

ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះកម្ពុជាមិនមានប្រជាពលរដ្ឋណាម្នាក់កើត ឬឆ្លងជម្ងឺ Covid-19 នោះឡើយ។ ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ព័ត៌មិនពិត(Fake News)ដែលបានផ្សព្វផ្សាយបំពុលសង្គមពីការឆ្លងជំងឺនេះ។ កម្ពុជាបានតាមដាន និងយកចិត្តទុកដាក់ជាទីបំផុតពីបញ្ហាជំងឺនេះ តាមរយៈក្រសួងសុខាភិបាល។ តែទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមអោយប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែទាំសុខភាពខ្លួនឯង ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ មួយផ្នែកទៀតទប់ទល់នឹងឥទ្ធិពលនៃជំងឺកូវិត-១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជំរុញអោយមានខិតខំពង្រឹងសមត្ថភាពសេដ្ឋកិច្ចក្នុងស្រុក អោយបានច្រើនបន្ថែមទៀត ជាពិសេសផ្នែកនៃការផ្តល់សេវា ដូចជាវិស័យទេសចរណ៍ ដែលមានដូចជាតំបន់ទេសចរណ៍ទាក់ទាញនានា, ភោជនីយដ្ឋាន និងសណ្ឋាគារនានា ត្រូវជំរុញការទាក់ទាញភ្ញៀវបន្ថែមទៀត ដើម្បីទ្រទ្រង់សេដ្ឋកិច្ចក្នុងស្រុក និងរក្សាការងារដល់ពលរដ្ឋយើង។

សម្តេចតេជោ បានមានប្រសាសន៍ថា “ការបំផុសព័ត៌មានដ៏អាក្រក់ពីជ​ន​ទុច្ចរិត នៅខាងមុខ ខ្ញុំនឹងចាត់​ទុ​កអ្នក​ឯងថា​ជាពួក​ភេ​រវករ ព្រោះការបំផុសព័ត៌មាន​ពី​ការ​ដួលស្លា​ប់​អា​ជំងឺ COVID-19 នេះ វាអត់មានន​រ​ណាទៅ​ប្រកាច់​ងា​ប់​ទេ កុំឆ្ងល់។ វាមិ​នមែ​នដើរ​តុ​កៗទៅដួលងាប់ដូចដាច់សរ​សៃ​ឈាម​ទេ ដើរទៅសួរលើពិភពលោ​ក​ទៅ។ មនុស្សគង់តែស្លា​ប់​ទេ ប៉ុន្តែខ្លះងាប់ក៏ទម្លាក់ទៅលើ​ជំងឺ​កូវីដ ។ ជំងឺត្រូវ​ស្លាប់​ទោះបីជា​អ​ត់មាន ជំងឺកូវីដ​ក៏​​ស្លាប់​ដែ​រ” ។

សម្តេចតេជោ ហ៊ុន សែន ជឿថា ការប្រយុទ្ធប្រឆាំងជំងឺ COVID19 ជាមូល​ហេតុនាំ​ឱ្យអាមេរិកពន្យារពេលកិច្ចប្រជុំកំពូល​អា​មេរិ​ក-អាស៊ាន ហើយវាបង្កផលប៉ះពាល់ដោយជំងឺ COV​ID19 មានទំហំធំធេ​ង​ណាស់។ សម្តេចតេជោ ហ៊ុន សែន ចោទសួរក្រុមជ​ន​ទុច្ច​រិត​បំពុលព័ត៌មាននេះថា​ បានអ្វីមកវិញ? គឺបានត្រឹ​ម​បង្កភាពភ័យខ្លាចប៉ុណ្ណោះ​។​ រោគសញ្ញានៃជំ​ងឺ COVID-19 គឺមិនប​ណ្តា​លឱ្យមនុស្សដួលស្លាប់ភ្លាម​ៗ​នោះ​ឡើយ​។ សម្តេចតេជោ ហ៊ុន សែន អំពាវនា​វ​ដល់ប្រជាព​លរ​ដ្ឋ​ឱ្យធ្វើ​ជាស​កម្មជនប្រឆាំងព័ត៌មានក្លែងក្លាយពា​ក់​ព័​ន្ធករណី COVID-19។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅគ្រប់ច្រកតាមព្រលានយ​ន្ត​សុទ្ធ​តែមា​នបំពាក់ឧបករណ៍ចា​ប់​កំដៅ​ក្នុង​ខ្លួន​មនុ​ស្ស ដើម្បីតាមដា​ន​ជំងឺ COVID19។ បញ្ហាប​ង្កដោ​យ​ជំងឺ COVID19 នាំឱ្យប៉ះពាល់ដល់វិស័យទេ​ស​ចរណ៍ខ្លាំងជា​ង​គេ​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវទៅមន្ត្រីជំនាញ​ និង​ពល​រដ្ឋកម្ពុជា កុំឱ្យតក់ស្លុត បើករណីនេះវាកើតមាននៅកម្ពុជា​មែ​ន ដោយថា រដ្ឋាភិបាលបានត្រៀមវិធានការ​ស​ង្គ្រោះរួ​ចរាល់​ហើ​យ​។

សម្តេច បានបន្តថា៖ យើងសព្វថ្ងៃនេះ អ្វីដែលយើងការពារបានគឺកា​រ​ពារ​កុំឱ្យវា​ឆ្លង​ប៉ុណ្ណឹង។ ប៉ុន្តែ និយាយដូច្នេះ មិនមែនមានន័យថា ​យើងមិនរៀប​ចំទេ នៅភ្នំពេញរៀបចំនៅមន្ទីរពេទ្យ​​ខ្មែរ-សូវៀត។ ឥឡូវ ត្រូវខិតខំ​ម្ខាងកុំឱ្យមេ​រោ​គនេះ​ឆ្លង​ចូលក្នុ​ង​ប្រទេស ក្នុងករណី​ដែ​ល ចូលមកហើយ ​ក៏សុំកុំតក់ស្លុត​ឱ្យ​សោះ អាជំងឺតក់ស្លុត​ វានាំទៅដល់ជំងឺដែលមិនត្រូវ​ងា​ប់​ក៏បាន​ដែ​រ។

សម្តេចតេជោចោទសួរ ទៅកាន់អ្នកបំផុស ព័ត៌មានមិ​នពិត​ទាំ​ងនោះថា តើទទួលបាន​អ្វី​ម​កវិញ។ ផ្ទុយទៅវិញបាន​ត្រឹ​មតែ​បង្កការភ័យខ្លាចចំពោះប្រ​ជា​ពលរដ្ឋ និងសម្រាប់ក្រុមគ្រួ​សារ ខ្លួនតែប៉ុណ្ណោះ​។

សម្តេចបញ្ជាក់ថា បើសិនប្រជាពលរដ្ឋម្នាក់ៗ​ ដឹងខ្លួនឯងថា ខ្លួនឈឺឬអត់​ ហើយបន្តរក្សាអនា​ម័យ ជាមួយសាប៊ូ ឬលាងអាល់កុល និង​អនាម័​យផ្ទះសម្បែង​ជា​រឿងល្អ ។ មនុស្សម្នាក់ៗ ធ្វើការវាយបកចំ​ពោះ​ព័ត៌​មាន​មិនពិត ដោយចាំតែ​ក្រសួង សុខាភិបាល បកស្រាយ ឬនាយ​ករដ្ឋមន្ត្រី និយាយ មិនគ្រប់គ្រាន់នោះ​ទេ​ ។

ក្រសួងព័ត៌មានកាលពីម្សិលមិញ​ បា​នអំ​ពាវនា​វដ​ល់សមត្ថកិច្ចគ្រប់​លំដាប់ថ្នាក់​ចាត់​វិ​ធាន​ការ​ម្ចាស់គ​ណ​​នី​ និងទំព័រហ្វេសប៊ុក​មួ​យ​ចំនួនដែល​បង្ហោះ​ព័​ត៌មាន​​​​ក្លែងក្លាយ ទាក់ទងនឹងជំងឺផ្លូវដង្ហើ​ម​បង្កឡើងដោយវីរុសកូរ៉ូណាថ្មី ​ឬ COVID-19 នេះ​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×