Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ​ស្តេ​ចយា​ង សួ​រ​​សុ​​ខទុក្ខ និងប្រោសព្រះ​រាជទា​ន ព្រះរាជអំ​ណោ​យ ដល់ប្រជាពលរដ្ឋជាង៦០​០​គ្រួសារ​នៅស្រុ​កមេ​សាង

spot_img

ភ្នំពេញ៖ ព្រះបរមរាជវាំង បានចេញប្រកាសព័ត៌មានថា នាវេលាព្រឹកថ្ងៃទី​២ ខែមីនា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់​ជី​វិត​លើ​ត្បូង ព្រះបាទសម្តេចព្រះប​រ​ម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រក​ម្ពុ​ជា ជាទីគោរពសក្ការៈដ៏​ខ្ព​ង់​ខ្ពស់បំ​ផុត ក្រោមព្រះរាជហ​ឫ​ទ័យ​ទុក​ដាក់​ខ្ពស់ អំពីសុខទុក្ខប្រជា​នុ​រាស្រ្តជា​កូន​ចៅ ព្រះអង្គសព្វព្រះរាជហឫទ័​យ​ស្តេ​ចយា​ង សំណេះសំណាលសាកសួ​រ​សុខទុក្ខ និងប្រោសព្រះ​រាជទាន ព្រះរាជអំណោយ ​ជូ​នដល់ប្រជាកសិករ​ក្រីក្រ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមគ្រូពេទ្យ ចំនួន ៦២០គ្រួសារ ស្ថិតនៅភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុ​ក​មេសាង ខេត្តព្រៃវែង ។

​ប្រជាពលរដ្ឋចំនួន ៦២០គ្រួសារ ដោយក្នុងមួយគ្រួសារៗ​ទ​ទួ​លបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១​ សារុង១ និងក្រមា១), មី១កេស ត្រីខ ១០កំប៉ុង, កន្ទេល១, ស្បែកជើងផ្ទាត់១គូ, អាវយឺតចំនួន១ ដែលមានស្លាកព្រះរាជអំណោយព្រះ​ក​រុណា​ ព្រះបាទសម្តេចព្រះប​រ​មនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​ក​ម្ពុជា​, ថវិកា ១០ម៉ឺនរៀល និងអាហារ​ស​ម្រន់ពេ​ល​ព្រឹកផ​ង​ដែរ ។ ក្នុងព្រះរាជពិធីនេះដែ​រ ព្រះករុណាជាអម្ចាស់ជីវិ​ត​លើត្បូង ក៏បានប្រោសព្រះរាជទានព្រះរាជ​អំ​ណោយ​ដល់​លោ​កគ្រូ អ្នកគ្រូ ចំនួន ៨នាក់ និងក្រុមគ្រូពេទ្យចំនួ​ន ៩នាក់ ដោយក្នុងម្នាក់ៗទទួ​ល​បាន ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) អាវយឺតចំនួន១ និងអាវរងាចំ​នួន១ ដែលមានស្លាកព្រះរាជអំ​ណោ​យ​ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនា​ថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា និងថវិកា ១០ម៉ឺនរៀល។ ចំណែកសិស្សានុ​សិ​ស្សចំនួន ៤០០នាក់ ទទួលបានអាហារពេលព្រឹ​ក​មួយ​ពេលស​ម្រាប់​ទទួ​លទាន មាន៖ ទឹកបរិសុ​​ទ្ធ១ដប ទឹកក្រូច១​កំប៉ុង មីចាន២ នំប៉ាវ១ នំផ្អែម១កញ្ចប់ ផ្លែប៉ោម១ផ្លែ ព្រមទាំងសម្លៀកបំ​ពា​ក់​មួយស​ម្រា​ប់ អាវយឺតមាន​ស្លា​កព្រះ​រាជ​អំណោយ​ព្រះ​ករុ​​ណា​ ព្រះបាទសម្តេចព្រះបរម​នា​ថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ​រា​ជាណាច​ក្រ​កម្ពុជា ចំនួន១ ថវិកា៥.០០០រៀល និងសម្ភារសិក្សាមួយចំ​​នួន​ផ​ងដែរ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×