Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ើម​យិន​ស៊ិន​ត្រាំ​ស្រា បែរ​ជា​ទៅ​… ចេញ​ផ្កា​

​ម៉ើម​យិន​ស៊ិន​១ ស្រាប់តែ​ចេញ​ផ្កា​ពណ៌​ខៀវស្រងាត់ ទោះបីជា​វា​ត្រូវបាន​គេ​ត្រាំ​ទុក​ក្នុង​ស្រា​អស់​រយៈពេល​៧​ឆ្នាំ មកហើយ​ក្តី​។​

​កាលពី​ចុង​ឆ្នាំ​ទៅ​ម៉ិញ បុរស​ម្នាក់​រស់នៅ​សាន​តុង ប្រទេស​ចិន បាន​ភ្ញាក់​ក្រ​ញ៉ាង ព្រោះតែ​ម៉ើម​យិន​ស៊ិន ដែល​គាត់​ត្រាំ​ក្នុង​ស្រា​អស់​កាល ៧​ឆ្នាំ​មកហើយ ស្រាប់តែ​ចេញ​ផ្កា​មួយ​កញ្ចុំ​ខៀវស្រងាត់ ដ៏​ចម្លែក​ភ្នែក​។​

​តាម​ព័ត៌មាន​បាន​ចុះផ្សាយ​លើ គេហទំព័រ Chinanews នោះ​ម៉ើម​យិន​ស៊ិន​ចេញ​ផ្កា​ក្រោយ​ត្រាំ​ស្រា ៧​ឆ្នាំនេះ មាន​ប្រវែង ២១​សង់ទីម៉ែត្រ វិជ្ជមា​ត្របំប្លែង​ធំជាងគេ​គឺ ៣,២​សង់ទីម៉ែត្រ​។ ម៉ើម​យិន​ស៊ិន​នេះ ត្រូវ​គេ​ត្រាំ​ក្នុង​ស្រា​ប្រភេទ ៦០​ដឺ​ក្រេ ក្នុង​រយៈពេល ៧​ឆ្នាំ​។​

​មូលហេតុ​នៃ​បាតុភូត​ចម្លែក​នេះ​ត្រូវ​បាន​បកស្រាយ​ថា “​អាច​មុនពេល​ត្រាំ​ស្រា ម៉ើម​យិន​ស៊ិន​នេះ ហាល​ពុំ​បាន​ត្រៀម​ជាហេតុ​នៅ​សេសសល់​កោសិកា​រស់​។ ក្រៅពី​នោះ​ប្រហែល​មក​ការបិទ​មាត់​កែង​ពុំ​ជិត​ល្អ ធ្វើឲ្យ​ខ្យល់​ចូលបាន​។ ការ​គួបផ្សំ​រវាង​ពន្លឺ និង​សីតុណ្ហភាព បាន​បង្កើត​ជា​បរិស្ថាន​សមស្រប​មួយ​សម្រាប់​កោសិកា​ទាំងនោះ​លូតលាស់ ទោះបី​វា​យឺត​ក្តី​”​។​

ទោះយ៉ាងណា ការបកស្រាយ​បែបនេះ នៅ​ពុំទាន់​ពេញលេញ និង​ធ្វើឲ្យ​សាធារណៈមតិ​ទទួលយក​បាន​។​

​ងាក​មក​ម្ចាស់​ស្រា​វិញ​នោះ គាត់​ពិតជា​ត្រូវ​… ប៉ាន់​នឹង​ស្រាថ្នាំ​យិន​ស៊ិន​… ដុះ​ពន្លក​ផ្កា​៕ លី​សា​

×