Wednesday, February 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រារព្ធ​វប្ប​ធម៌ជាតិ ជាការជំរុញការផ្ស​ព្វ​ផ្សាយ ការផ្ទេរចំណេះដឹង ​ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌

spot_img

ភ្នំពេញ៖ ទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខាន់មួយរប​ស់​ប្រ​ទេសជាតិ ដែលជានិច្ចកាល រា​ជរដ្ឋាភិបាលបានយកចិត្តទុ​ក​ដា​ក់ រៀបចំប្រារព្ធ​ជា​រៀ​ងរាល់ឆ្នាំ ដើម្បីរំលឹកគុ​ណូ​ប​ការៈ និងស្នាដៃដ៏វិសេសវិ​សា​ល របស់បុព្វ​បុរ​សនៃ​យើង​ដែល​បា​នប​ន្ស​ល់ទុក នូវមរតកវប្បធ​ម៌​ដ៏​សម្បូរ​បែប និងមានតម្លៃមិនអាចកា​ត់​ថ្លៃបា​ន ដល់កូនចៅជំនាន់​ក្រោ​យ​។ នេះបើតាមការផ្សាយរបស់ផេកហ្វេសប៊ុកSamdech Hun Sen, Cambodian Prime Minister នៅថ្ងៃទី៣ មីនានេះ។

សម្តេចតេជោ បានថ្លែងថា ការប្រារព្ធ​វប្ប​ធម៌ជាតិ ជាការជំរុញការផ្ស​ព្វ​ផ្សាយ ការផ្ទេរចំណេះដឹង ​ចំណេះធ្វើ ជំនាញបច្ចេកទេស និ​ង​ទេពកោសល្យវប្បធម៌​ ក៏ដូច​ជាក្រើ​នរំ​លឹក បំផុសស្មារតីស្រឡាញ់វប្បធ​ម៌​ជាតិ​ និងមនសិការ​ស្នេ​ហាជា​តិ ដល់ប្រជាពលរដ្ឋទាំង​អ​ស់ ជាពិសេសយុវជ​ន​ដែល​ជាទំ​ពាំ​ងស្ន​ងឫស្សី ដែលមានកាតព្វកិច្ចថែរ​ក្សា​កា​រពារ ឲ្យសិ្ថតស្ថេរគង់វង្ស​ ​នូវសម្បត្តិវប្ប​ធ​ម៌ជាតិ និងវប្បធម៌ចម្រុះ​នៃស​ហគម​ន៍​ជា​តិ នៅព្រះរា​ជាណា​ច​ក្រ​កម្ពុជា សំដៅរក្សាបាននូវឯកភា​ព​ជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×