Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបីមានច្បាប់ហើយ​ តែបញ្ហារំលោភ​កា​ន់​កា​​ប់​ដីព្រៃឈើ​កា​ប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃ​ឈើ​រប​​​ស់​រដ្ឋ វាទយកដីធ្វើជាក​​ម្ម​​​សិទ្ធិ នៅតែ​​កើ​ត​​មា​ន​​​ជា​​ប​​ន្តបន្ទាប់ តាមគ្រប់រូបភាព

spot_img

ភ្នំពេញ៖ គណ:កម្មាធិការជាតិដើម្បីទប់ ស្កាត់ លុបបំបាត់ និងបង្ក្រាប ការកាប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាទយកដីធ្វើជាកម្មសិទ្ធិ បានរៀបចំកិច្ចប្រជុំលើកទី២ ក្រោមអធិបតីភាពលោករដ្ឋមន្រ្តី វេង សាខុន ដែលជាប្រធានគណ:កម្មាធិការនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២០។

លោករដ្ឋមន្រ្តី វេង សាខុន បានថ្លែងថា កិច្ចប្រជុំនេះមានគោលបំណង​ធ្វើ​ការ​ត្រួត​ពិនិត្យ តាមដាន និងវាយ តម្លៃលើលទ្ធផ​ល​សម្រេ​ចបា​នពី​ការអនុវត្តច្បាប់ អនុក្រឹត្យ និងសារាចរណែនាំ​រ​បស់​រាជ​រដ្ឋាភិបាល និងប្រមូលយកនូវរាល់ម​តិ បទពិសោធន៍ពីគ្រប់ស​មា​ជិក​គណ:កម្មាធិការ អាជ្ញាធរមូ​ល​ដ្ឋាន ដើម្បីរៀបចំជាយុទ្ធសាស្រ្ត​ដោះ​ស្រាយ​ជាប្រ​ព័ន្ធ​ នូវរាល់បញ្ហាដែលកំពុងតែកើ​ត​មាន​ទាក់ទ​ង​ការកាប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃ​ឈើ​របស់រដ្ឋ វាទយកដីធ្វើជាក​ម្ម​សិទ្ធិ។

នាឱកាសនេះ គណ:កម្មាធិការជាតិក៏បានជម្រាបជូនផងដែរ​ថា​ ជារួមក្នុងការអនុវត្តនីតិ​វិ​ធីកន្លង មកឃើញថាបើទោះបីមានច្បា​ប់​ លិខិតបទដ្ឋា​ន​គ​តិយុត្ត និងគោលនយោបាយដីធ្លីរបស់​រាជរដ្ឋាភិបាល ប៉ុន្តែបញ្ហារំលោភ​កា​ន់កា​ប់ដីព្រៃឈើរបស់រដ្ឋនៅតែ​កើត​មាន​ជាប​ន្តបន្ទាប់ តាមគ្រប់រូបភាពជាអាទិ៍៖ ការកាប់រានដីព្រៃឈើធ្វើកសិកម្ម ​ពាណិជ្ជកម្ម សង់លំនៅឋាន ជ​នមានអំណាចបំផុសចល​នា​ប្រជា​ពល​រដ្ឋ​ក្រីក្រ ឱ្យកាប់ទន្ទ្រាញដីព្រៃឈើ​រួ​ចធ្វើលិ​ខិត​ទិ​ញលក់ ផ្ទេរកម្មសិទ្ធិដោយ​ មានការបញ្ជាក់ទទួ​ល​ស្គាល់ពី​រដ្ឋ​អំណាច។ បញ្ហាទាំងអស់នេះ​ គឺជាចំណោទធ្ងន់ធ្ង​រ ស្មុគស្មាញ ប្រទាក់ក្រ​ឡា​គ្នា ដែលធ្វើឱ្យគណ:​កម្មាធិ​ការ​ជាតិ មានការបារម្ភចំពោះការបា​ត់​បង់​ធ​នធាន​ដីព្រៃ​ឈើជា​តិយើង នាពេល​អនា​គត។ ក្នុងនាមប្រធាន​គណ:កម្មាធិការជាតិ លោករដ្ឋមន្ត្រី បានទទួលយកនូ​វរាល់មតិ យោបល់ និងសំណូមពរពីគ្រ​ប់​សមា​ជិកគណៈកម្មា​ធិការ ដែលជាធាតុចូលយ៉ាង​សំ​ខាន់ សម្រាប់ជាគ្រឹះក្នុងការកសាង​សេ​ចក្តី​ព្រា​ងសា​រាច​រណែ​នាំ​ ស្តីពីវិធានការទប់ស្កា​ត់​ការកា​ប់​ ដុត ឈូសឆាយ និងហ៊ុ​មព័​ទ្ធដី​ព្រៃឈើ​រ​បស់រដ្ឋ វាទយកដីធ្វើជាក​ម្ម​សិទ្ធិ ហើយលោកប្រធាន បានលើកទឹកចិត្តដល់សមា​ជិ​កគ​ណ:ក​ម្មាធិ​កា​រជាតិ អនុគណ:ក​ម្មាធិការ ក្រសួង ស្ថាប័នពាក់ព័​ន្ធ​ អភិបាលនៃគណ:​អ​ភិបា​ល​ខេត្ត ពិនិត្យទៅលើសេចក្តីព្រាងសា​រា​ច​រនេះឱ្យបានលម្អិត ស៊ីជម្រៅ ទូ​លំទូលាយ ក្នុងរង្វង់ក្រុមការ​ងា​រជំ​នា​ញ និងក្រុមអនុគ​ណ​:ក​ម្មាធិ​ការ ដើម្បីឱ្យសេចក្តីព្រាងនេះ​មា​នសុ​គ​តភាព តម្លាភាព និងសុក្រឹត្យ​ភា​ព និងជាពិសេសស្របតាម​ខ្លឹ​មសា​រ នៃលិខិតបទដ្ឋានគ​តិ​យុត្ត ដែលនៅជាធរ​មាន មុនដាក់ជូនរាជរដ្ឋា​ភិ​បាល​ពិនិ​ត្យ ​និងសម្រេច៕ដោយ៖កូឡាប

spot_img
×