Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល បញ្ជាក់ថា ពលរដ្ឋខ្មែរមិនទា​ន់​កើ​តជំងឺ Covid-19 នេះទេ

spot_img

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ បានរៀបចំសន្និសីទសារព័​ត៌​មា​ន​មួយ ដើម្បីបំភ្លឺសំណួរពាក់ព័ន្ធនឹ​ង​ជំងឺ​កូវីដ១៩ (Covid-19) ដែលសន្និសីទនេះនឹងមាន​​ការអ​ញ្ជើញ​ចូ​ល​រួម​ពី៖ ១- លោកស្រីវេជ្ជបណ្ឌិត ​ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួ​ង​សុ​ខាភិ​បា​ល ២- លោកសាស្ត្រចារ្យ ធា ​គ្រុយ រដ្ឋលេខាធិការក្រសួង​សុ​ខាភិ​បាល និងជាប្រធានណ:គ្រូពេទ្យ​ក​ម្ពុ​ជា ៣- លោកសាស្ត្រាចារ្យ វ៉ាន់ ម៉ិច ឯកទេស និង​ប្រធាន​ផ្នែកជំ​ងឺ​សួ​តនៃ​ម​ន្ទី​រ​ពេទ្យ​មិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេ​ទ្យ​សួត​ក​ម្ពុជា ៤- លោកស្រី សាស្ត្រាចារ្យ រស់ ស៊ីណា ឯកទេស និងប្រធា​ន​ផ្នែកស​រសៃ​ប្រ​សាទ នៃមន្ទីរពេទ្យកាល់​ម៉ែ​ត​។ ៥- លោកស្រី Phiomena Raftery មន្ត្រីប​ច្ចេក​ទេស​អង្គ​ការ​សុ​ខ​ភា​ព​ពិ​ភព​លោ​ក​ (WHO) ។

លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាលបាន​ បញ្ជាក់ពីស្ថានភាពជំងឺកូ​វីដ១​៩នេះ ដែលរហូតមកដល់ពេលនេះ​ ​នៅឯប្រទេសចិនគឺករ​ណី​ថ្មី មានការថមថយហើ​យ​នេះ ករណីឆ្លងថ្មីមានត្រឹ​ម​តែ១២០ បើប្រៀបធៀបកាលពីពេលផ្ទុកដំ​បូ​ងគឺ​មានរា​ប់ពា​ន់​ក​រណី។ រហូតមកដល់ពេ​លនេះ មានប្រទេសចំនួន៧៦ប្រ​ទេ​ស ហើយដែល បានឆ្លងជំងឺកូវីដ១៩នេះ គិ​តត្រឹម​ថ្ងៃទី​៤ ខែមីនានេះ ។

ដោយឡែក មកទល់ពេលនេះ​ ​ប្រទេសកម្ពុជាបានយកសំណាកទាំង​អ​ស់ចំ​នួ​ន១៤៥ នាក់ មកធ្វើតេស្តនៅវិទ្យា​ស្ថា​នប៉ា​ស្ទ័​រ ហើយមានតែ១ករណីតែប៉ុណ្ណោះដែល​បា​នកើ​តជំងឺនេះ ទៅលើជនជាតិចិននៅឯខេត្ត​ព្រះ​សី​ហនុ ដែលយើងបានព្យាបាលឲ្យ​ ​ជាសះស្បើយ ហើយចំ​នួន១៤៤ទៀតគឺមិនមានជំងឺនេះនោះទេ​។​ លោកស្រីបានបញ្ជាក់ថា តាមការស្នើ ក៏​ដូចជាអនុសាសន៍របស់សម្តេចតេជោ ​ហ៊ុ​ន សែន ក្នុងពីធីបិទសន្និបាតក្រសួង​សុ​ខាភិ​បាលកា​លពី​​ម្សិ​ល​មិញ ក្រសួងក៏បានបង្កើន​កា​រត្រៀ​មឆ្លើយតបបន្ថែម​ទៀ​តនូវ​កា​រទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូ​វី​ដ​១​៩នេះ។ ក្រសួងក៏បានធ្វើការបដិសេ​ធ​ ជាបន្តបន្ទាប់ពីប្រភពព័ត៌​មា​ន ក្លែងក្លា​យមួ​យ​ចំ​នួ​ន ដែលបានផ្សព្វផ្សាយទាក់​ទ​ងកា​រកើត​មាន​ឡើ​ងនូវ ការឆ្លងកូវីដ១៩ ដែលករណីទាំង​អ​ស់នោះ មិនមែនជាជំងឺកូវីដ១​៩នោះ​ទេ​។

ក្នុងសន្និសីទសារព័ត៌មាននេះ សាស្ត្រា​ចារ្យជំនាញឯកទេសខាង​ជំ​ងឺសួត នៃមន្ទីរពេទ្យរុ​ស្ស៊ី បានបញ្ជាក់ថា​ ចំពោះរោគសញ្ញាករណី​ស​ង្ស័​យថា មានជំងឺនេះនោះ គឺត្រូវបាននកំណត់ជាទូទៅ ​ដូ​ចជាមានកំដៅលើស៣​៨​ អង្សា ,ករណីក្អ​ក , ឈឺបំពុង​ក, ដកដង្ហើមពិបាក, បូកនឹងប្រវត្តិធ្លាប់ទៅកន្លែ​ង​ដែ​លសង្ស័​​យថា មានជំងឺកូវីដ១៩ ហើយទាមទារយៈពេល១៤​ថ្ងៃ​។​ បើមានករណី​បែ​បនេះ គឺត្រូវយកសំណាកគាត់មក​ធ្វើ​តេស្ត​នៅវិ​ទ្យា​ស្ថា​ន​។

ក្រសួងសុខាភិបាល​បា​នប​​ញ្ជាក់ថា ករណីដើរៗដួសសន្ល​ប់​នោះ​មិនមែនជាករណីជំងឺ​កូ​វី​ដ១​៩​នោះ​ទេ​ ។ ក្រសួងសុខាភិបាលក៏បា​ន​អំ​ពាវនាវឲ្យ ប្រជាពលរដ្ឋយក​ចិ​ត្តទុ​កដា​ក់ពីប​ញ្ហា​ជំ​ងឺនេះ និងបើមានករណីសង្ស័យ​នោះ​ ​សូមទៅពិគ្រោះយោបល់ជា​មួ​យគ្រូ​ពេទ្យ កុំអាលសង្ស័យថាមានេ​ជំ​ងឺ​កូវីដ ១៩ ។ ជាពិសេសត្រូវការពា​រ​ និងធ្វើអនាម័យជាប្រចាំ​ ​ដូចជាលាងដៃឲ្យបានញឹ​កញាប់, ការរស់នៅស្អាត​ ហូបស្អាតជាដើម​។​

ទាក់ទងទៅនឹងករណីថ្មីៗនេះ ​ដែលមានករណីជនជាតិ​ជ​ប៉ុន ដែលបានធ្វើដំណើរពីក្រុងសៀមរា​ប​ ទៅកាន់ប្រទេស​វៀ​ត​ណាម​ ​ហើយបាន បន្តដំណើរទៅ​កា​ន់ប្រ​ទេស​ជប៉ុន ថាមានជំងឺនេះនោះ ក្រសួងសុខាភិបាលបាន ប​ញ្ជា​ក់ថា ពេលដែលទទួលបានដំណឹ​ង​នេះ ភ្លាមក្រសួងសុខាភិបាលបាន​ធ្វើ​ការ​នេះប​ន្ទាន់។ នៅពេលនេះក្រុមមន្រ្តី​សុ​ខាភិ​បា​ល​ និងអាជ្ញាធរមូ​ល​ដ្ឋាន កំពុងស្រាវជ្រាវតាម​ដា​ន យ៉ាងយកចិត្តទុកដាក់​ជា​ទី​បំផុត ដើម្បីរកអ្នកដែលមានទំ​នា​ក់​ទំ​នង និងនៅក្បែរបុរស​ជ​នជាតិ​ជ​ប៉ុននោះ ដើម្បីធ្វើការត្រួតពិនិត្យ​ និងដាក់ឲ្យនៅដាច់ដោយឡែក​ពី​គេ​។​

ចំពោះករណីនេះ រូបគាត់បានឆ្លងកាត់ប្រទេស ​ក​ម្ពុជា វៀតណាម ថៃ ហ្វីលីពីន និងជប៉ុន ដូច្នេះមិនទាន់ដឹងថា គាត់បានឆ្លងជំងឺ​ ​Covid-19 នេះនៅប្រទេសណានោះទេ​។​ បុរសជនជាតិជប៉ុន​ម្នា​ក់នោះ ត្រូវបានរកឃើញ មានផ្ទុកជំងឺកូវីដ១៩ ពេលទៅដល់ ​​អាកា​សយា​នដ្ឋាន Chubu នៃទីក្រុង Nagoya ប្រទេសជប៉ុន នៅពេលគាត់ទៅពិភាក្សាជាមួយក្រុ​ម​មន្រ្តី​ចត្តា​ឡី​ស័​ក ដោយសារគាត់ពិបាក​ដ​ក​ដង្ហើម។ បុរសរូបនេះ បានចាកចេញពីអាកាសយា​ន​ដ្ឋាន​សៀម​រាប ម៉ោង២០និង៥៧ នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ទៅកាន់អាកាសយា​ន​ដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ រួចប្តូរដើម្បីហោះហើ​រ​ ទៅកាន់ទីក្រុង Nagoya ប្រទេសជប៉ុន។ហើ​យ​ពេល​នេះកម្ពុ​ជាកំ​ពុង​ធ្វើ​កា​រ​ស្រា​វជ្រាវ ជាពិសេសតានដា​ន មនុស្ស៤នាក់ដែលធ្វើការផ្ទាល់ជាមួ​យ​ ​បុរសជាជាតិជ​ប៉ុ​ន​នោះ​។

លោកស្រី Phiomena Raftery មន្ត្រីបច្ចេកទេសអង្គ​កា​រសុខ​ភាព​ពិ​ភ​ព​លោ​ក​ (WHO) បានពន្យល់អំពីលក្ខខ​ណ្ឌ​ដែល​ត្រូវ​ធ្វើតេ​ស្តរ​ក​មេ​រោគ Covid-19 ដោយមិនត្រូវធ្វើតេស្តគ្រ​ប់​មនុ​ស្សនោះ​ទេ​។​ លោកស្រីបានបញ្ជាក់​ថា ការធ្វើតេស្តចំពោះ ជនដែលមិនមានរោគសញ្ញា ​នឹងធ្វើឱ្យមានការខ្ជះខ្ជាយដល់ធ​ន​ធា​ន និងពេល​វេ​លា​ និងបានជំរុញឱ្យ​ក្រ​សួងសុ​ខា​ភិបាល និងភាគីពាក់ព័ន្ធ ធ្វើតេស្តរកកូវីដ១​៩ ​ចំពោះជនមួ​យ​ចំនួន ដែលមាន​អា​​កា​រៈ​ផ្តា​សាយ​ ឬដួលសន្លប់ ដែលត្រូវបា​ន​បង្ហោះ តាមបណ្តាញសង្គមជាបន្តបន្ទា​ប់​ម​កនេះ​។​
លោកស្រី Phiomena Raftery មន្ត្រីបច្ចេកទេសអ​ង្គ​ការ​សុ​ខភាពពិភពលោក បានឱ្យដឹងថា ដើម្បីឱ្យបុគ្គ​ល​ម្នាក់ទ​ទួ​ល​ការ​ធ្វើ​តេ​ស្ត​រ​កជំងឺ Covid-19 នេះបានគឺគាត់ត្រូវមាន​ល​ក្ខ​ខណ្ឌ ស្របតាមនិយមន័យ​ផ្ទុ​ក​ Covid ដែលគាត់ត្រូវតែមា​ន​រោគ​សញ្ញា ផ្លូវដង្ហើមសម្រាប់ជំងឺ​ Covid-19 នេះ។ បុគ្គលនេះត្រូវតែមាន ប្រវត្តិ​ប៉ះពាល់ជាមួយនឹ​ង​ ​ករណីវិជ្ជមាន​ជា​មួយ​ជំងឺ Covid-19 ឬមានប្រវត្តិធ្វើដំណើរទៅក្នុ​ងតំ​បន់ ឬប្រទេសដែល កំពុងតែមានផ្ទុះជំងឺនេះ​។​

លោកស្រីបញ្ជាក់ថា ប្រសិនបើបុគ្គលនោះ ​មិ​នបានចូលក្នុងនិយ​ម​ន័យ ករណីសង្ស័យនេះទេ​ ​គឺយើងមិនចាំបាច់ចូ​ល​ធ្វើ​តេ​ស្ត​ រកមេរោគ C​ovid-19 ទេ ព្រោះទី១ ធ្វើឱ្យយើងខ្ជីខ្ជាសម្ភារ​ ​ឬធនធានដែលយើ​​ងមា​ន​ ហើយបើទោះបីយើងធ្វើតេស្តភាគ​រ​យ​ធ្វើតេ​ស្ត គឺអវិជ្ជមានខ្ពស់មែនទែន​ ដូច្នេះគឺយើងមិនចាំបាច់​ធ្វើ​តេ​ស្ត​ ទៅលើអ្នកដែលមិ​ន​ជួប​ករណី​ស​ង្ស័យ​នេះ​ទេ។ អង្គការសុខភាព បាននិងកំពុងធ្វើការមួ​យ​នឹង​ក្រ​សួ​ង​សុ​ខាភិ​បា​ល​ក​ម្ពុជា ដើម្បីពង្រឹងនូវសមត្ថ​ភា​ព សម្រាប់ចាប់​បា​ននូវ ករណីស​ង្ស័យ ហើយនឹងធ្វើតេស្តទៅលើករណី សង្ស័​យ​មាន​ផ្ទុ​កវីរុស កូរ៉ូណា ឬ Covid-19​។ ដូច្នេះ ដើម្បីចាប់បាន និងរកឃើញករណីសង្ស័​យ​វី​រុស Covid-19 នេះ គឺមានលក្ខខណ្ឌជាក់​លា​ក់​ ដែលហៅថា និយមន័យករណី។
រា​ល់​ការធ្វើតេស្ត គឺធ្វើតេស្តទៅតាម ការកំណត់របស់អង្គការសុ​ខ​ភា​ព​ពិភ​ព​លោក ហើយធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ព័រ​ក​ម្ពុ​ជា​ ដែលជាវិទ្យាស្ថានមួយ ដែលមា​ន កម្រិតស្តង់ដារ​អ​ន្តរជាតិ ហើយក៏មានការត្រួត​ពិ​និត្យ គុណភាពនេះ បានហ្មត់ចត់ផងដែរ។

ចំណែករដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ជប៉ុនមិនទាន់បញ្ជាក់ជាផ្លូវការចំពោះជន​ជា​តិជ​ប៉ុន​ថា​កើតជំងឺ COVID-19 នៅឡើយ ហើយអភិបា​លខេត្តបានចាត់វិធាន​កា​រស្រា​វជ្រាវ និងត្រៀ​ម​បង្ការ។

ថ្មីៗនេះ ការផ្សព្វផ្សាយជុំវិញព័ត៌មា​ន​ថា ចំពោះជនជាតិជប៉ុនម្នាក់បានឆ្ល​ង​ជំងឺ COVID-19 ដែលបានហោះចេញពីព្រលាន​យ​ន្តហោះអ​ន្តរជា​តិ​សៀ​មរាបឆ្លងកាត់ព្រលានយន្តហោះ ទី​ក្រុងហូជីមិញប្រទេសវៀត​ណា​ម​ រួចបន្តដំណើរទៅ​ប្រ​ទេ​សជ​ប៉ុ​ន។

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានគូសប​ញ្ជា​ក់​ថា ជនជាតិជប៉ុនរូបនេះគឺ​គា​ត់ជា​អ្ន​ករ​ស់នៅ និងប្រកបអាជីវកម្មនៅ​ក្នុ​ង​ខេ​ត្តសៀ​មរាប មិនមែនមក​ដំ​ណើរកម្សាន្តលក្ខណៈទេសចរណ៍នោះទេ​។​ ​អាជ្ញាធរខេត្តបានយកចិ​ត្ត​ទុក​ដាក់​ខ្ពស់ លើបញ្ហានេះដោយបានសហការជាមួ​យ​នឹ​ងកុ​ងស៊ុលជប៉ុនប្រចាំខេ​ត្ត​សៀ​ម​រាប មន្ទីរនិងក្រសួង​សុ​ខាភិបា​ល។ តាមការបញ្ជាក់​រប​ស់ម​ន្ត្រីសុ​ខា​ភិ​បាលខេត្ត និងភាគីកុងស៊ុ​ល​ជប៉ុ​ន​ប្រចាំខេត្តបា​ន​បញ្ជា​ក់ថា មុនចេញដំណើរការពិនិត្យសុខ​ភា​ព​ជន​ជាតិ​ជប៉ុ​នរូ​បនេះ ពុំមានរោគសញ្ញាកើតជំ​ងឺ​ ​COVID-19នោះឡើយ។

ម្យ៉ាងវិញទៀត ភាគីជប៉ុនបានបញ្ជាក់ថាក្រសួង​សុ​ខាភិ​បា​លជប៉ុន ពុំទាន់បានជូនដំណឹងជា​​ផ្លូវ​ការ ថាជនជាតិជប៉ុនរូប​នេះ​មានឆ្ល​ងនឹ​ងកើ​តជំងឺ COVID-19 នៅឡើយ។ ទន្ទឹមគ្នានេះ លោកអភិបា​ល ខេត្តបានណែនាំឲ្យមន្ត្រីសុ​ខា​ភិបាល​និង​សម​ត្ថ​កិ​ច្ចពា​ក់ព័ន្ធ ព្រមទាំងសហការជាមួ​យ​ក្រសួ​ងសុ​ខាភិ​បាល​ដាក់​ចេ​​ញនូវ វិធានការនានាដើម្បី​ត្រៀ​មប​ង្កា​រ និងស្រាវជ្រាវក​រ​ណីនេះ បើទោះបីជាមិនទាន់មានការបញ្ជា​ក់​ជាផ្លូ​វកា​រ​ក៏​ដោ​យ។

ដូចនេះ សូមសាធារណជន អ្នកសារព័ត៌មានជា​តិ​ និងអន្តរជាតិសូមមេត្តាជ្រាបជាព័​ត៌​មា​ន នឹងរង់ចាំការផ្សព្វ​ផ្សា​យជាផ្លូ​វការ អំពីករណីនេះខាងភា​គី​ជប៉ុន ក៏ដូចជាក្រសួងសុខាភិបាល​រ​បស់​ព្រះរាជាណាចក្រកម្ពុជាផង​​ដែរ៕​​ ដោយ៖បញ្ញាស័ក្តិ

spot_img
×