Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាប់​ពី​ហា​វ៉ៃ ដល់​វេន​ទូរទស្សន៍​ជប៉ុន ផ្សាយ​ច្រឡំ​ព័ត៌មាន​ប្រកាសអាសន្ន​អំពី​កាំជ្រួច​

ស្ថានីយ៍​ទូ​រស​ទ្សន៍​រដ្ឋ NHK បានធ្វើការ​សុំទោស​ប៉ុន្មាន​នាទី​ក្រោយ​ពេល​ប្រកាស​ព្រមាន​អំពី​កាំជ្រួច​កូរ៉េខាងជើង ទើប​ត្រូវ​បាន​បាញ់​បង្ហោះ​អម​សំណូមពរ​ឲ្យ​ពលរ​ដ្ឋ​រក​កន្លែង​រឹងមាំ​លាក់ខ្លួន​។​

​ការប្រកាសអាសន្ន ត្រូវបាន NHK ផ្សាយ​ចេញ​តាម​ប្រតិបត្តិការ​មួយ​លើ​បរិក្ខារ​ចល័ត ក៏​ដូចជា​ក្នុង​គេហទំព័រ​របស់​ស្ថានីយ៍​នេះ​នៅ​វេលា​ម៉ោង ១៨​និង​៥៥​នាទី ថ្ងៃទី ១៦ ខែ​មករា (​ម៉ោង​នៅ​តំបន់​) -​នេះ​បើ​តាម AFP​។​

“​ហាក់ដូចជា​កូរ៉េខាងជើង​ទើប​បាញ់​បង្ហោះ​កាំជ្រួច​១… ប្រញាប់​ចូលក្នុង​អាគារ ឬ​លេណដ្ឋាន​ក្រោម​ដី ៖ រដ្ឋាភិបាល​” -​សំណេរ​នៃ​ការប្រកាសអាសន្ន​។​

​ប៉ុន្តែ​៥​នាទី​ក្រោយ NHK បាន​សារភាព​ថា ការប្រកាស​អាសន្ន​នេះ​ពុំ​ត្រឹមត្រូវ “​យើងខ្ញុំ​ពិតជា​សុំទោស​!” NHK សរសេរ​លើ​គេហទំព័រ ដោយ​ពុំ​មាន​ការបកស្រាយ​អ្វី​បន្ថែម​។​

​ពលរដ្ឋ​ជប៉ុន តាមដាន​ព័ត៌មាន​កាលពី​ការបាញ់​បង្ហោះ​កាំជ្រួច​កូរ៉េខាងជើង​លើក​មុន (​ខែ​សីហា ២០១៧)​។​

​គួរ​រំលឹក​ឡើងវិញ​ថា មុន​នោះ​១​ថ្ងៃ ករណី​ស្រដៀង​គ្នា​នេះ បាន​កើតឡើង​នៅ​រដ្ឋ​ហា​វ៉ៃ​របស់​អាមេរិក ខណៈពេល​ទូរស័ព្ទ​របស់​ពលរដ្ឋ​រស់នៅ​រដ្ឋ​នេះ​ទទួលបាន​ការប្រកាសអាសន្ន​ពី​កាំជ្រួច​អន្តរទ្វីប​មួយ កំពុង​ហោះ​សំដៅ​មក ជាហេតុ​នាំ​ឲ្យ​មនុស្ស​ម្នាភ័យ​តក់ស្លុត​។ ក្រោយមក​ក៏​បាន​ប្រកាសថា នេះ​ជា​កំហុស​របស់​បុគ្គលិក​ក្នុង​ស្ថាប័ន​គ្រប់គ្រង​គ្រា​មាន​អាសន្ន​៕ សូ​យ​ន​

×