Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​កឹម សុខា គាំទ្រ​កម្ពុជា ផ្តល់​អាទិភាព ដើម្បី​រួមគ្នា ប្រយុទ្ធប្រឆាំង​ជំងឺ Covid-19

​ភ្នំពេញ​៖ លោក​មុត ចន្ថា នាយខុទ្ទកាល័យ​លោក​កឹម សុខា នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០ បាន​លើកយក​សារ​របស់លោក​ប្រធាន កឹម សុខា អំពី​មេរោគ Covid-19! មក​ផ្សព្វផ្សាយ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ផ្លូវការ របស់លោក​។​

​លោក​មុត ចន្ថា បាន​ស្រង់​សម្តី​លោក​កឹម សុខា មក​បញ្ជាក់ថា ពេលនេះ​ពិភពលោក កំពុងតែ​ប្រឈម នឹង​ការរីក​រាលដាល នៃ​ជំងឺ​Covid-19 ដែល​មិន​ត្រឹមតែ ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​មនុស្សលោក​នោះទេ លើសពីនេះទៅទៀត វា​អាច​នាំ​ឲ្យ​ប៉ះពាល់ ដល់​សេដ្ឋកិច្ច​របស់​ប្រទេស និង​ជីវភាព​រស់នៅ របស់​មនុស្ស​ជាច្រើន​ទៀតផង ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ផងដែរ​។​

​លោក​កឹម សុខា បាន​បញ្ជាក់ថា “​ខ្ញុំ​យល់ឃើញថា ក្នុង​កាលៈទេសៈ​នេះ យើង​ជា​ខ្មែរ​ត្រូវ​រួបរួមគ្នា ដើម្បី​ទប់ស្កាត់​បញ្ហា ប្រឈម​ទាំងពីរ​ខាងលើ (​ជំងឺ​និង​សេដ្ឋកិច្ច​) ដែល​ប៉ះពាល់ ដល់​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​យើង ដោយ​កុំ​ប្រកាន់ និន្នាការ​នយោបាយ កុំ​ប្រើប្រាស់​បញ្ហា​នេះ បំផ្លើស​បំភ្លៃ ដើម្បី​កេងចំណេញ​នយោបាយ វាយប្រហារ​គ្នា ដោយ​អសីលធម៌​”​។​

​លោក​ថា “​ខ្ញុំ​សូម​គាំទ្រ​ចំពោះ​កម្ពុជា​យើង ដែល​ពេលនេះ​ផ្តល់​អាទិភាព ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​ជំងឺ Covid-19 និង​សូម​លើកទឹកចិត្ត ដល់​សមត្ថកិច្ច​ជំនាញ បំពេញបេសកកម្ម បាន​ជោគជ័យ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​។ ជាពិសេស ខ្ញុំ​សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា សូម​ថែរក្សា​អនាម័យ ការពារ​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដោយ​ប្រុងប្រយ័ត្ន ទប់ស្កាត់​នូវ​ជំងឺ​រាតត្បាត​នេះ​”​។​

​ជាមួយគ្នានេះដែរ លោក​កឹម សុខា សូម​បួងសួង ដល់​គុណបុណ្យ​ព្រះ​រតនត្រៃ បារមី​វត្ថុ​សក្តិ​សិទ្ធិ សូម​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ មាន​សុខ​ភាពល្អ ជាពិសេស​ចៀស​ផុតពី​ជំងឺ Covid-19 និង​សូម​ឲ្យ​មាន ជីវភាព​រស់នៅ​ប្រសើរឡើង កុំ​ឲ្យ​ជួបប្រទះ នូវ​វិបត្តិ​សេដ្ឋកិច្ច​ឲ្យ​សោះ​៕​ដោយ​៖​កូ​ឡាប​

×