Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុ​អ្វី​ក្រុម​សិល្បៈ​កូរ៉េខាងជើង ជ្រើស​យក​ការធ្វើ​ដំណើរ​ថ្មើរជើង​មក​កាន់​កូរ៉េខាងត្បូង ដើម្បី​សម្តែង​?

​ក្រុម​សិល្បៈ​របស់​កូរ៉េខាងជើង ១៤០​នាក់ អាច​ធ្វើ​ដំណើរ​ថ្មើរជើង​ឆ្លងកាត់​ព្រំដែន​ដើម្បី​មក​កាន់​កូរ៉េខាងត្បូង ដើម្បី​សម្តែង​នៅ​ខែ​ក្រោយ​នេះ​។​

ភូមិ​ផ្អាក​សង្គ្រាម Panmunjom

​នៅ​ថ្ងៃ​ទី ១៥ ខែ​មករា​នេះ កូរ៉េ​ទាំង​២ បាន​ព្រមព្រៀង​គ្នា​ពី​ការ​ដែល​ក្រុង​ព្យុងយ៉ាង នឹង​ចាត់​ក្រុម​សិល្បៈ​រួមមាន​សមាជិក ១៤០​នាក់ មក​សម្តែង​ក្នុង​អូឡាំពិក​រដូវរងា ប្រព្រឹត្តទៅ​នៅ​សេ​អ៊ូ​ល អំឡុង​ខែ​កុម្ភៈ​ខាងមុខនេះ​។​

​តាម​ការព្រមព្រៀង​ក្រុម​សិល្បៈ​របស់​កូរ៉េខាងជើង នឹង​សម្តែង​នៅ​សេ​អ៊ូ​ល និង Gangneung -​ទីក្រុង​មួយ​ចម្ងាយ​ពី​រដ្ឋធានី​សេ​អ៊ូ​ល ប្រមាណ ២៤០​គីឡូម៉ែត្រ​។​

​ភាគី​កូរ៉េ​ខាងត្បូង​ឲ្យដឹងថា កូរ៉េ​ខាងជើង​បាន​ស្នើសុំ​អនុញ្ញាត​ឲ្យ​ក្រុមសិល្បៈ​ពួកគេ​ដើរ​ឆ្លងកាត់​ព្រំដែន នៅ​ភូមិ​ផ្អាក​សង្គ្រាម Panmunjom ពេល​ធ្វើដំណើរ​ទៅ​សម្តែង​នៅ​សេ​អ៊ូ​ល​។ ភូមិ​ផ្អាក​សង្គ្រាម​នេះ មាន​ផ្ទៃដី​អូសបន្លាយ ៥​គីឡូម៉ែត្រ ចែក​ផ្តាច់​កូរ៉េ​ទាំង​២​។​

​ចំពោះ​សំណូមពរ​ខាង​លើ​ភាគី​កូរ៉េខាងត្បូង​សុំ​ការប្រឹក្សា​យោបល់ មុន​ពេល​យល់ព្រម​នឹង​កូរ៉េខាងជើង​។​

​មជ្ឈដ្ឋាន​អ្នកវិភាគ លើកឡើងថា អាកប្បកិរិយា​នេះ អាច​ជា​សកម្មភាព​មាន​លក្ខណៈ​និមិត្តរូប​ដើម្បី​បង្ហាញ​ពី​ការស្រុះស្រួលរ​វា​ង​កូរ៉េ​ទាំង ២​។ Cheong Seong-chang, អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន Sejong វាយតម្លៃថា ៖ “​កូរ៉េខាងជើង ចង់​ឲ្យ​ពិភពលោក​ឃើញថា ដំណើរ​ឆ្លងកាត់ Panmunjom ដែល​មុននេះ​ជា​និមិត្តរូប​នៃ​ការប្រឈមមុខ​ដាក់​គ្នា វា​នឹង​ប្រកាស​ទុក​ជាមុន​នូវ​អនាគត​ស្រស់បំព្រង​ថ្មី ហើយ​នឹង​ការស្រុះស្រួល​ជាមួយ​កូរ៉េ​ខាងត្បូង​។​

​រី​ឯ​តាម Kim Yong-hyun ដែល​ជា​សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ Dongguk វិញ​សន្និដ្ឋានថា ៖ “​កូរ៉េខាងជើង​ហាក់​ប្រឹងប្រែង​ឲ្យ​ពិភពលោក​ឃើញថា គេ​ជា​ប្រទេស​ធម្មតា​មួយ គោរព​សន្តិភាព​តាមរយៈ​ការ​ដែល​ក្រុម​សិល្បៈ ដើរ​ឆ្លងកាត់​ភូមិ​ផ្អាក​សង្គ្រាម Panmunjom​។ នេះ​ក៏​ជាការ​ជាក់លាក់​មួយ​សំដៅ​ផ្ញើរ​ឲ្យ​អាមេរិក​៕ សូ​យ​ន​

×