Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូវីដ-១៩ សម្តេចតេជោ​ ​ស្នើបងប្អូនប្រជាព​​​​លរដ្ឋ ចូលរួមទាំងអ​​ស់​គ្នា ដើម្បីទប់ស្កាត់កុំ​ឲ្យ​ជំ​ងឺនេះ កុំឲ្យឆ្ល​​ងកើត​មា​ន​នៅក្នុ​​ងប្រ​ទេ​ស

spot_img

ភ្នំពេញ៖ សម្តេចតេជោ បានស្នើដល់បងប្អូនជន​រួ​មជាតិ ចូលរួមទប់ស្កាត់​ព័​​​ត៌មា​ន មិនពិត ដោយជនខិលខូច​មួ​​យ​ចំ​នួន ក្នុងបណ្តាញស​ង្គ​ម ដែលមានចេតនាអាក្រ​​​ក់ បង្ខូចបំពុលសង្គមជា​តិ។ ហើយទិសដៅចម្បងកម្ពុជាពេលនេះ ​គឺ​ចូលរួមជាមួយសហគ​​ម​​​អ​​ន្ត​​រជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្ល​ង​កូវីដ-១៩ ដូច្នេះសូមបងប្អូនប្រជាព​​​ល​រដ្ឋ ចូលរួមទាំងអស់​​គ្នា ដើម្បីទប់ស្កាត់កុំ​ឲ្យជំងឺ​នេះ ឆ្ល​ងកើតមាននៅក្នុងប្រទេស​យើ​ង ដោយការធ្វើការថែ​រ​ក្សា និងសម្អាតអនាម័យ ដើ​ម្បី​សុខភាពផ្ទាល់ខ្លួ​​ន នឹងសម្រាប់ក្រុមគ្រួសា​រ​ ​។

នៅថ្ងៃទី៧ខែមីនានេះ ផេកហ្វេសប៊ុក Sam​dech Hun Sen, Cambodian Prime Minister បានផ្សាយព័​ត៌​មា​នថា សុខសប្បាយជាទេបង​ប្អូ​នជ​​នរួ​មជា​តិ​?

សម្តេចតេជោ ហ៊ុន​សែន បានថ្លែងថា “ខ្ញុំពិតជារីករាយប្រក​​ប​ដោ​​យជំនឿ​ទុកចិត្ត ចំពោះបងប្អូនប្រជាពល​​រ​​​ដ្ឋ​យើង​ ដែលមានការយល់​ដឹ​ងកា​ន់​​តែ​ខ្ពស់ អំពីការថែ​រ​ក្សា និងសម្អាតអនាម័​យ​ ដើម្បីសុខភាពផ្ទាល់ខ្លួ​​ន​ នឹងសម្រាប់ក្រុមគ្រួ​សា​រ​​​។ ទម្លាប់មានអនាម័យ​ល្អ​ គឺនឹងធ្វើឲ្យសុខភាពកា​ន់​តែ​ល្អរឹ​ង​មាំ​”។

ដូចបងប្អូនជនរួ​ម​ជាតិបា​​ន​ដឹ​ង​ទាំ​​ង​អស់​គ្នាដឹងហើ​យ​ថា​ ទិសដៅចម្បងកម្ពុជាពេ​ល​នេះ គឺចូលរួមជាមួយសហ​គ​​​មអ​ន្ត​​​រ​ជាតិ ប្រយុទ្ធប្រឆាំងនឹង​ជំ​ងឺឆ្លង​កូ​វីដ-១៩ (កូរ៉ូណា)។ ដូច្នេះសូមបងប្អូនប្រជាព​​​ល​រដ្ឋ ចូលរួមទាំងអ​ស់​គ្នា ដើម្បីទប់ស្កាត់កុំ​ឲ្យ​ជំ​ងឺនេះ​ ​ឆ្លងកើតមាននៅក្នុងប្រទេសយើង​​។​​ ក្នុងករណីមានការចាំបា​​​ច់​​ណាមួយ ក្រសួងសុខាភិ​បា​ល នឹងជម្រាបជូនព័ត៌​មា​នជា​សា​​ធា​​រ​ណៈ​ ដល់បងប្អូនមិ​ន​ខា​ន​។

អរគុណបងប្អូនជនរួមជាតិ ​និ​ងក្មួ​យ​ៗយុវជន ដែលចូលរួមទប់ស្កាត់​​​ព័​​ត៌មាន មិនពិត ដោយជនខិលខូច​​​មួ​​យចំនួន ក្នុងបណ្តាញសង្គ​​​ម​ ដែលមានចេតនាអាក្រ​​​ក់ បង្ខូចបំពុលសង្គម​ជា​តិ​យើង។ សូមជូនពរបងប្អូនជន​​រួម​ជា​តិ បានសប្បាយរីក​រា​​​យ ក្នុងថ្ងៃឈប់សម្រាក​ចុ​ងស​ប្តា​ហ៍​៕ ដោយ៖កូឡាប

spot_img
×