មេបញ្ជាការជាច្រើនរូប នៃនាវាពិឃាតអាមេរិច អាចនឹងត្រូវចោទប្រកាន់ពីបទមនុស្សឃាត ជុំវិញហេតុការណ៏ នាវាពិឃាតិអាមេរិចបានបុកគ្នា ២ដងជាមួយនឹងនាវាដឹកទំនិញ នៅមហាសមុទ្រប៉ាស៊ីភិចកាលពីឆ្នាំមុន។ នេះបើតាមការបញ្ជាក់របស់កងទ័ពជើងទឹករបស់អាមេរិច នៅក្នុងសេចក្តីប្រកាស។
បើតាមសេចក្តីប្រកាសដដែលបានឲ្យដឹងថា មេបញ្ជាការម្នាក់នៃ នាវាពិឃាត USS John S McCain ដែលបានបុកគ្នាជាមួយនឹងកប៉ាល់ដឹកទំនិញកាលពីខែសីហា ឆ្នាំមុន ក្នុងសមុទ្រក្បែរប្រទេសសិង្ហបុរី អាចនឹងត្រូវចោទប្រកាន់ពីបទ ភាពគ្មានម្ចាស់ការលើតួនាទី ធ្វើឲ្យខូចខាតនាវា និងបទមនុស្សឃាត។
ចំនែកមេបញ្ជាការម្នាក់ទៀត ព្រមទាំងមន្ត្រី ៣នាក់ទៀត របស់នាវាពិឃាត USS Fitzgerald ដែលបានបុកគ្នាជាមួយនឹងកប៉ាល់ដឹកកុងតឺណឺភីលីពីន កាលពីខែមិថុនា ឆ្នាំមុន អាចប្រឈមនឹងការចោទប្រកាន់ ដូចខាងលើដែរ៕ សុភ័ក្ត្រ