Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាននាវាដឹកវត្ថុធាតុដើមពីចិន ៥គ្រឿង បានចូ​លច​ត​នៅកំ​ពង់ផែក្រុ​ងព្រះ​សីហនុ​​ហើយ

spot_img

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២០ ក្នុងពេលអញ្ជើញថ្លែងសុន្ទរ​ក​ថានៅ​ក្នុង​ពិធី​ប្រ​គល់សញ្ញា​បត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា​ នៅកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ​បានបញ្ជាក់ប្រាប់ថានា​វាដឹ​កជ​ញ្ជូន​ចំនួន៧គ្រឿង​ ដែលដឹកវត្ថុធាតុដើមសម្រាប់​ផ្គ​ត់ផ្គ​ង់​រោ​ងចក្រ​នៅ​ក​ម្ពុជា កំពុងដឹកចូលមកផែកម្ពុ​ជា​ជាប​ន្ត​បន្ទាប់ ក្នុងនោះគឺមាន៥គ្រឿងបា​ន​ចូល​ច​តនៅ​កំពង់ផែក្រុងព្រះសីហនុហើយ​ ​និង ២គ្រឿងទៀតចតនៅកំព​​ង់ផែវៀ​ត​ណាម សម្រាប់ផ្គត់ផ្គង់រោងចក្រនៅទី​តាំ​ងក្រុ​ងបា​វិត ខេត្តស្វាយរៀង​។

សម្តេចតេជោ ហ៊ុន សែន បានសុំឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអ​ស់​ ជាពិសេស ខាងកំពង់ផែ និ​ងគយ ត្រូវធ្វើយ៉ាងណាស​ម្រួ​លដ​ល់កា​រដឹ​ក​ជ​ញ្ជូននេះ ឲ្យដល់​រោងចក្របានឆាប់រហ័ស​​បំផុត។

សូមអរគុណមិត្តចិនរួមទាំងអ្នក​​វិនិយោ​គគិន និងក្រុមហ៊ុនចិនទាំង​អ​ស់ដែ​លបាន​ខិត​ខំ ចូលរួមជំរុញការដឹកនាំវត្ថុ​​ធាតុ​ដើម មកផ្គត់ផ្គង់តម្រូវការរោងច​ក្រ​នា​នា នៅក្នុងប្រទេសកម្ពុជាឲ្យបា​ន​ទាន់ពេ​ល​វេលា។

ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានបញ្ជាក់ថា នៅពេលនេះ យើងមាននាវាចំនួន៧គ្រឿ​​ង ដើម្បីដឹកវត្ថុធាតុដើម​ម​កប្រើ​ប្រាស់​ក្នុងរោ​ង​ចក្រ​នៅកម្ពុជា ដើម្បី​ឲ្យបង​ប្អូន​កម្មក​រក​ម្មការិនី បានបន្តការងារនៅក្នុងរោ​ងចក្រប​ន្ត​ទៀត។ យើងត្រូវប្រែក្លាយការ​ប្រ​ឈម​ផ្នែ​កសេដ្ឋកិច្ច ឲ្យទៅជាកាលានុវត្តភាព ​នៃសេដ្ឋកិច្ចរបស់ប្រទេសយើ​​ងឲ្យល្អប្រ​សើរជា​ពេលខា​ង​មុខ៕ដោយ៖កូឡាប

spot_img
×