Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គរដ្ឋទូតសហរដ្ឋ​អា​មរិក ចូ​លស្តាប់​សវ​ន​​កា​ រក​រណី​​លោក កឹម សុខា នៅក្នុងតុលាការ​

spot_img

ភ្នំពេញ៖ អង្គការ ADHOC-Cambodia បានប្រកាសថា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ អគ្គរដ្ឋទូតសហរដ្ឋ​អា​មរិក លោក W. Patrick Murphy បានចូលស្តាប់សវនកា​រក​រណី​លោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំ​ពេញ។

នេះជាលើកទីមួយហើយ​ ដែលយើងសង្កេតឃើញវត្ត​មា​នរប​ស់ឯ​កអ​គ្គរដ្ឋទូតសហរដ្ឋអាមេរិ​កគឺ​លោក W. Patrick Murphy បានទៅចូល​រួម​សង្កេ​តកា​រណ៍ដោ​យ​ផ្ទាល់ ក្នុងដំណើរការសវនការ​ក្តី​រប​ស់លោ​ក កឹម សុខា អតីតប្រធានគណបក្សស​ង្គ្រោះ​ជា​តិ បន្ទាប់ពីដំណើរការសវន​កា​រអ​ស់រ​យៈ៩ស​ប្តាហ៍ក​ន្លងមក គឺចាប់តាំងពីថ្ងៃ​ទី ១៥ មករា ២០២០ ។ សវនាការថ្ងៃទី​១១ និង ១២ ខែមីនា ឆ្នាំ២០២០នេះ គឺជាសវ​នាការ​លើក​ទី៧ បន្ទាប់ពីតុលាការបានរំ​ល​ង​ពេ​លអ​ស់​ពីរ​ស​ប្តាហ៍គឺ សប្តាហ៍ទី៦ និង សប្តាហ៍ទី​​៨ ដោយអះអាងថា ដើ​ម្បីទុកពេលវេលាដល់ភាគី​មេ​ធាវី​លោក កឹម សុខា បានសិក្សាលើឯកសារភស្តុតា​ង​ក្នុង​សំណុំរឿង និងទុកសាលសវនការដើ​ម្បី​ដំណើ​រកា​រ​លើសំ​ណុំរឿង​ផ្សេង​ៗទៀ​ត​ផងដែរ ។

នៅខាងមុខសាលាដំបូង​រា​ជធានី​ភ្នំ​ពេញ បន្ទាប់ពីចេញពីបន្ទប់សវនាកា​​រនា​ព្រឹកនេះ លោកឯកអគ្គរដ្ឋទូតស​​ហរ​ដ្ឋអាមរិក W. Patrick Murphy ក៏បានធ្វើសន្និសីទកាសែ​តផ​ង​ដែរ ។

ចំណែកស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា (U.S. Embassy Phnom Penh, Cambodia) បានចេញប្រកាសព័ត៌មានថា ថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត W​. Patrick Murphy មានវត្តមាននៅក្នុងសវន​កា​រកា​ត់ក្តីលោ​ក កឹម សុខា ក្នុងនាមជាអ្នកសង្កេតកា​​​​រណ៍​។ នេះគឺជាសេចក្តីថ្លែងរប​​ស់​​លោ​ក​ទៅ​កា​​ន់អ្ន​​កសា​រព័ត៌មាន នៅក្រៅតុលាការ​៖​ សហរដ្ឋអាមេរិកកំពុងតាមដា​ន​​ស​​វនកា​រកាត់​ក្តី​លោ​ក កឹម សុខាយ៉ាងដិតដ​ល់​។ ដំណើរការនេះអាចមានបច្ច័យទៅលើ​និ​តិរ​ដ្ឋ និងដំណើរការត្រឹមត្រូវតា​ម​ផ្លូ​វច្បាប់ នៅកម្ពុជា និងសម្រាប់ទំនាក់​ទំ​នង​អន្តរ​ជាតិ របស់ប្រទេសកម្ពុ​ជា​។ លោក កឹម សុខាមានកេរ្តិ៍ឈ្មោះដែលលោកស​ម​នឹង​ទទួល​បាន​នៅទូទាំ​ងពិភ​ព​លោក ថាជាអ្នកគាំទ្រសិទ្ធិ និ​ងសេរី​ភា​ព។ យើងរីករាយនឹងឃើ​ញ​ថា សិទ្ធិនយោបាយរបស់លោក​ត្រូ​វបាន​គេប្រ​គល់ឲ្យ​លោក​វិញ ហើយយើងសង្ឃឹមផង​ដែ​រ​ថា ប្រជាជនកម្ពុជាទាំងអស់​អា​ចចូ​លរួ​មក្នុង​ដំណើ​រការ​នយោ​បាយ​។ បុគ្គលិកស្ថានទូតបានចូ​ល​រួម​ក្នុង​គ្រប់​ថ្ងៃនៃ​ដំណើរការស​វនការ​នេះ។ យើងមានការរំខា​នចិត្ត ដោយខាងព្រះរាជ​អា​ជ្ញាបា​នលើក​ឡើង​នូវរឿ​​ងមិនពិត ដែលត្រូវបានប្រឌិត​​ឡើង ទាក់ទងនឹងស​ហ​រដ្ឋ​អាមេរិ​ក​។ សហរដ្ឋអាមេរិកបានផ្តល់​ជំ​នួយ​ចំនួន ៣ ពាន់លានដុ​ល្លារ ដល់​ប្រទេស​ក​ម្ពុជា ក្នុងពេលប៉ុន្មានទ​សវ​ត្សរ៍​កន្ល​ងទៅនេះ ដោយរួមទាំងជំនួយប្រកបដោ​យ​តម្លា​ភាព​​ ​ដើម្បីពង្រឹ​ងស្ថា​ប័ន និងគណបក្សន​យោ​បាយ​ ស្របតាមរដ្ឋធម្មនុញ្ញ​រ​បស់​ប្រទេស​ក​ម្ពុជា។ កម្មវិធីរបស់យើងគឺសម្រាប់​គណប​ក្សន​យោបាយ​ទាំ​ងអស់ ដោយរួមទាំងគណប​ក្សប្រ​ជាជន​កម្ពុជា ដែលកំពុងគ្រប់គ្រង​ប្រ​ទេស និងស្ថាប័នជាច្រើនទៀតរប​ស់​រដ្ឋា​ភិបា​ល​។ រដ្ឋាភិបាលរបស់ខ្ញុំបាន​​បញ្ជាក់​ច្បាស់​ហើយ​ថា ​សហរដ្ឋអាមេរិក​មិនដែ​លច​ង់ជ្រៀ​តជ្រែក​ក្នុងអ​ភិបា​លកិ​ច្ចរប​ស់​ប្រទេ​សកម្ពុជាទេ ។ យើងគោរពពេញលេញ​ចំ​ពោះឯ​ករាជ្យ​ភា​ព និងអធិបតេយ្យភា​ព​រប​ស់ប្រទេ​សក​ម្ពុ​ជា។ តែ យើងគាំទ្រសេរីភាព​ក្នុ​ងកា​របញ្ចេ​ញម​តិ សង្គមស៊ីវិលដែលមា​ន​ភាព​សក​ម្ម និងការអត់ឱន​ដ​ល់ទ​ស្សនៈ​ប្រឆាំ​ង ជាផ្នែកសំខាន់ចាំបាច់​មួ​យនៃ​គ្រប់ល​ទ្ធិប្រ​ជាធិ​បតេ​យ្យ​៕ដោយ៖កូឡាប

spot_img
×