ភ្នំពេញ៖ បើតាមការផ្សាយព័ត៌មានលើផេកហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន Samdech Hun Sen, Cambodian Prime Minister បានឲ្យដឹងថា “មានទូរទស្សន៍បរទេសមួយបានផ្សាយថាខ្ញុំបានឬប្រហែលឆ្លងកូវីដ១៩ទៅហើយ”។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា “ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភានិង
ថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបងដែលខ្ញុំត្រូវនៅទីនោះរហូតព្រឹកថ្ងៃអាទិត្យទី១៥មីនា២០២០”។
សម្តេច បានបញ្ជាក់ថា កូវីដ១៩វាកាចសាហាវណាស់ទៅហើយ តែព័ត៌មានក្លែងក្លាយវាកាចសាហាវជាង
ជំងឺនេះទៅទៀតដែលយើងចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏គ្រោះថ្នាក់នេះ។
សូមបងប្អូនជនរួមជាតិចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺឆ្លងនេះតាមរយៈវិធានការអនាម័យដោយចាប់ផ្តើមពី
មនុស្សម្នាក់ៗគ្រួសារនីមួយៗភូមិនីមួយៗដើម្បីធានាថានៅកម្ពុជាយើងគ្មានជំងឺឆ្លងបន្ថែមទៀត លើចំនួនដែលបានឆ្លង
រួចមកហើយចំនួន៥នាក់ក្នុងនោះជនជាតិខ្មែរ១នាក់ អង់គ្លេស៣នាក់និង(ចិន១នាក់ដែលបានព្យាបាលជាសះស្បើយរួចហើយ)។
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋសភា បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើ សេចក្តីព្រាងច្បាប់បង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងច្បាប់៥ទៀត។ កិច្ចប្រជុំនេះ ដឹកនាំដោយ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងសមាជិករដ្ឋសភា និងតំណាងរាជរដ្ឋាភិបាលផងដែរ៕ដោយ៖កូឡាប