Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទល្មើស​ទៅលើ​កុមា​​រ២​៧៤ក​រណី ក្នុងឆ្នាំ២០១​៩ ក្នុងនោះបទល្មើសឃា​ត​កម្ម​​លើ​​​​កុមា​​រ២៤ករណី

ភ្នំពេញ៖ អង្គភាពការពារកុមារ បាន​ផ្ត​ល់ជូននូវរបាយការ​ណ៍ប្រ​ចាំឆ្នាំ​២០១៩ ដល់រាជរដ្ឋាភិបាល​ក​ម្ពុជា​ និងក្រសួងមហាផ្ទៃ​។ អង្គភាពការពារកុ​មារ ក្នុងកិច្ចសហប្រតិប​ត្តិ​ការ ជាមួយ​នគ​របា​លជា​តិ​កម្ពុជា បានធ្វើការស៊ើបអង្កេត​ប​ទល្មើ​ស ទៅលើកុមារចំនួន២​៧​៤ក​រណី ក្នុងឆ្នាំ​២០១៩ ដែលក្នុងនោះមានបទ​ល្មើ​ស​ឃាត​កម្ម ទៅលើកុមារចំនួន២៤ក​រណី​ នេះបើតាមការផ្សាយរបស់ អង្គការ Child Protection Unit នៅថ្ងៃទី១៣ខែមីនានេះ។

នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហា​ផ្ទៃ​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេច​ក្រឡា​ហោម​ ស ខេង ឧបនាយករដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ ​បានអនុញ្ញាតឱ្យ​លោក​ James McCabe នាយកទទួ​ល ​បន្ទុ​កប្រ​តិប​ត្តិការ រ​បស់​អង្គ​ភា​ពកា​រ​ពារកុមារ CPU ព្រមទាំងស​ហ​ការី ចូលជួបសម្តែងការ​គួ​រសម ​និង​រា​យការណ៍​អំពីសកម្មភាពការ​ងា​រប្រ​ចាំ២០១៩ របស់ខ្លួននាពេលកន្ល​ងមក។

អង្គភាពការពារកុមារបា​ន​កោតស​រសើរ​យ៉ាង​ខ្លាំង ទៅដល់ក្រសួងមហាផ្ទៃ​ ចំពោះការខឹតខំប្រឹ​ង​ប្រែង​ និងកិច្ចសហប្រតិបត្តិកា​រ ក្នុងការប្រឆាំងបទល្មើ​សលើ​កុមា​រ។
អង្គភាពការពារ​កុមារ ក្នុងកិច្ចសហប្រតិ​ប​ត្តិការ ជាមួយនគរបាលជាតិ​ក​ម្ពុជា បានធ្វើការស៊ើបអង្កេ​ត​បទ​ល្មើ​ស ទៅលើកុមារចំនួន​២៧៤​ករ​ណីក្នុងឆ្នាំ២០១៩ ដែលក្នុងនោះមាន​ប​ទល្មើ​សឃា​តក​ម្ម ទៅលើកុមារចំនួន២៤ក​រ​ណី។ ជាលទ្ធផលនៃការស៊ើប​អ​ង្កេត​ទាំនេះ​ ​អត្រានៃការចាប់ខ្លួ​នជ​នល្មើស​គឺស្មើ ៨៧% ដែលនេះជាលទ្ធផលយ៉ាង​ល្អ​មួយ​ និងបង្ហាញពីការប្តេជ្ញា​ចិត្ត​រប​ស់នគ​របាល​ជាតិក​ម្ពុ​ជា​ និងរាជរដ្ឋាភិបាលក​ម្ពុជា ក្នុងការប្រឆាំងបទល្មើស​ទៅ​លើកុ​មារ​ នងធ្វើឲ្យប្រាក​ដថាគ្រ​ប់ជនដែ​លបា​នប្រព្រឹ​ត្ត​បទ​ល្មើសទាំ​ងនេះ​ នឹងត្រូវទទួលការ​ផ្តន្ទាទោស​។

លោក ប៊ុន ហុន បានវាយតម្លៃ​ចំពោះសកម្មភាពការងារអង្គភាពការ​ពា​រកុមារ CPU ដែលបានអនុវត្តតាមច្បាប់ស្តីពី​ស​មាគ​ម និងអង្គការមិន​មែន​រ​ដ្ឋា​ភិបាល ជាពិសេសកិច្ចសហប្រតិបត្តិការ​​​លើកា​រងា​រ​ប្រយុទ្ធប្រឆាំងការរំលោភបំពាន​លើ​កុមា​រក​ម្ពុជា និងជំនួយបច្ចេក​​ទេ​សនានា ដល់កងកម្លាំងនគរបាល​ជា​តិ​កម្ពុជា។ លោក បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុ​ជា​ តែងតែចាត់ទុកអ​ង្គ​ការ​សង្គមស៊ី​វិ​លជាដៃ​គូអ​ភិវ​ឌ្ឍន៍ដ៏ល្អ សម្រាប់ព្រះរាជាណា​ចក្រ​ក​ម្ពុជា ហើយក្នុងនាមក្រសួងមហា​ផ្ទៃ​ នៅតែបន្តគាំទ្រសកម្ម​ភា​ពការ​ងាររ​បស់​អង្គភា​ពការ​ពារ​កុ​មារ CPU។

លោក Jame McCabe បានថ្លែងអំណ​រគុណ​ដល់​ក្រសួងមហាផ្ទៃដែលតែងតែយ​ក​ចិត្ត​ទុ​កដាក់ និងផ្តល់កិច្ចសហ​កា​រ​យ៉ាង​ល្អប្រ​សើ​រ ដល់សកម្មភាពការងាររប​ស់​អង្គ​ភា​ពខ្លួន ហើយបានប្រគល់របាយ​កា​រណ៍ស្តីពី​​សកម្មភាពការងារឆ្នាំ​២០១៩ ជូន លោករដ្ឋលេខាធិការ ។

អង្គភាពការពារកុមារទ​ន្ទឹងរង់​ចាំ នឹងបន្តកិច្ចសហការដ៏​ល្អ​មួយ​នះ ជាមួយនគរបាលជាតិក​ម្ពុ​ជា​ និងក្រសួងមហា​ផ្ទៃ​ ក្នុងការប្រឆាំងបទល្មើស​ទៅ​លើកុមា​រ ថែមទាំងបទល្មើស​លើ​កុមា​រ តាមបណ្តាញអ៊ីន​ធឺណិ​តផងដែរ នៅក្នុង​ឆ្នាំ២​០២០។ សូមអបអរសាទរដ​ល់គ្រ​ប់បុ​គ្គល និងស្ថាប័ន្តពាក់ព័ន្ធដែលបានជួយក្នុ​ង​កា​រងារ​ដ៏សំខាន់​មួយនេះ ដើម្បីប្រឆាំងបទល្មើសទៅលើកុមា​រ៕ដោយ៖បញ្ញាស័ក្តិ

×