Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស្សមកាល​តូច​មុន​កាល​កំ​ណ​ត់ នៅ​រាជធានី​​ភ្នំពេញ និង​ក្រុង​សៀ​មរាប សម្រាប់​គ្រឹះស្ថាន​សិក្សា​​ចំ​ណេះ​​ទូទៅ​​សា​ធារណៈ និង​ឯកជន​ បន្ទាប់ពីមានករណី​ឆ្ល​ងវី​រុ​សកូវីដ 19

ភ្នំពេញ៖ ក្រសួងអប់រំយុ​វ​ជន និងកីឡា នៅថ្ងៃទី១៤ខែមីនាឆ្នាំ២០២០ បានចេញសេចក្ដី​ប្រកាស​​​ព័ត៌មាន ​ស្ដី​ពី ការ​អនុវត្ត​វិស្សមកាល​​​តូច​​មុន​កាល​កំណត់​ សម្រាប់​គ្រឹះស្ថាន​សិក្សា​​ចំ​​ណេះ​​​ទូ​ទៅ​​សាធា​រ​ណៈ និង​ឯកជន​ នៅ​រាជធានី​​ភ្នំពេញ និង​ក្រុង​សៀ​មរាបពេលថ្មីៗនេះ ព្រះរាជា​ណាច​ក្រ​កម្ពុ​ជា បាន​រក​ឃើញ​ជាប​ន្តបន្ទាប់នូវ​វីរុសកូវីដ 19 លើជនបរទេសមា​ន​សញ្ជា​តិ​ផ្សេងៗ ដែលតម្រូវឲ្យមានវិធានការទ​ប់​ស្កាត់​ជាប​ន្ទាន់។

ក្រសួងអប់រំយុវជននិងកីឡាបានចេញ​សេចក្តីប្រកា​សប្រាប់​សាធា​រណ​ជនថា យោងតាមរបាយការណ៍ស្ថាន​ភាព​រាតត្បា​តនៃ​វីរុ​សកូវីដ 19 របស់អង្គការសុខភាព​ពិភ​ពលោ​ក និងនៅពេលថ្មីៗនេះ​​ ព្រះរាជាណាចក្រកម្ពុជាបានរ​ក​ឃើញជា​បន្តប​ន្ទាប់​នូវវី​រុ​សកូវីដ 19 លើជនបរទេសមា​នស​ញ្ជាតិ​ផ្សេង​ៗ ដែលតម្រូវឲ្យមានវិធានកា​រទ​ប់ស្កាត់​ជាប​ន្ទាន់​។

ក្រសួងសូមធ្វើការណែនាំគ្រឹះ​ស្ថា​នសិក្សា សាធារណៈ និង​ឯកជន នៅរាជ​ធានី​ភ្នំពេញ និងក្រុ​ងសៀម​រាប គឺចាប់អនុវត្តវិ​សមកាល​តូចមុ​នកា​លកំណ​ត់ពី​ថ្ងៃចេញ​សេ​ចក្តីប្រ​កាស​ព័ត៌​មាននេះ រហូតដល់ពេលចូលរៀនឡើង​វិ​ញ។​ សម្រាប់គ្រឹះស្ថានដែលមិនទា​ន់​បញ្ច​ប់ ការវាយតម្លៃលទ្ធផលសិក្សា​រ​បស់​សិស្សក្នុ​ងឆ​មាស​ទី​ 1 ក្រសួងតម្រូវឲ្យ​យកល​ទ្ធផ​ល​សិក្សា ជាម​ធ្យមភា​គ​នៃពិន្ទុប្រចាំខែចាប់​ពី​ខែធ្នូឆ្នាំ 2019 រហូតដល់ខែកុម្ភៈឆ្នាំ 2​020 ជាមធ្យមភាគពិន្ទុប្រ​ចាំ​ឆមា​សទី 1។ ចំពោះគ្រឹះស្ថានសិក្សាអន្តរជាតិគណៈ​គ្រប់​គ្រងត្រូវ​ពិគ្រោះយោ​បល់ ជាមួ​យមាតា​បិតា​ អ្នក​អាណា​ព្យាបាលសិស្ស​ ដើម្បី​ចាត់វិ​ធា​នកា​រទ​ប់ស្កាត់ និងអនុវត្តតាមវិ​ធា​ន​ការប​ង្ការ និងទប់ស្កាត់របស់អង្គកា​រសុ​ខភាព​ពិភ​ពលោ​ក​។ ក្នុងអំឡុងវិស​មកា​លតូច មាតាបិ​តា អ្នកអា​ណាព្យា​បាល គ្រប់​រូប​ត្រូវជំរុញ ឲ្យកូនចៅធ្វើស្វ័យ​សិ​ក្សា នៅតាមផ្ទះនឹងត្រូ​វ​មើល​ថែកូ​នចៅ និងជិះវៀ​ងទៅក​ន្លែ​ងមួ​យចំនួន ដែលប្រ​ឈម​នឹង​ការ​ឆ្លងមេរោគខ្ពស់ ដូចជាកន្លែងហែល​ទឹក សាធារ​ណៈ​ កន្លែងហាត់ប្រាណ សួ​​នកុមារ និងកន្លែង​ផ្សេ​ងទៀត ដែលមានហានិភ័យខ្ព​ស់​ ក្នុងការឆ្លងវីរុសកូ​វី​ដ១៩៕

×