Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុ​ន សែន អញ្ជើញ​ចូលរួម​ពិធី​បុ​ណ្យ​​​ទន្លេ​លើក​​​ទី​៦ នៅ​ខេត្តបាត់ដំប​ង​​ល្ងា​ចនេះ​

បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០២០នេះ សម្តេចអគ្គមហាសេនាប​តី​​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា អ​ញ្ជើញ​ចូលរួម​​ក្នុង​ពិធីបើ​ក​​ពិធី​បុ​ណ្យ​​ទន្លេ លើក​ទី​៦ នៅ​ខេត្តបាត់ដំប​ង​។

ពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២​០២​០នេះ បានប្រារព្ធឡើងនៅទឹកដីនៃ​ខេ​ត្ត​បាត់​ដំបង ចាប់ពីថ្ងៃទី១៣-១៥ ខែ មីនា ឆ្នាំ ២០២០ ក្រោមប្រធានបទ ទន្លេនៃ​សន្ដិភា​ព ទន្លេនៃវិបុលភា​ព​។

នៅក្នុងពិធីបុណ្យទន្លេនេះ ​គឺមានការរៀបចំតាំងពិព័រណ៍​​ផលិ​តផលជាច្រើនរួមទាំង​ផ​លិត​ផ​ល​ជាតិ និងអន្តរ​ជាតិ សកម្មភាពកីឡា ​និង​វប្ប​ធម៌​សិល្បៈ និងពិធីប្រគំតន្រ្តីកម្សាន្ត​ជាច្រើនទៀតផង។ ​

ពិធីបុណ្យទន្លេ គឺបានក្លាយជាព្រឹត្តិការណ៍​ទា​ក់​ទា​ញទេសចរណ៍ថ្មីមួយទៀតសម្រាប់​ក​ម្ពុជា​ ដែលមិនត្រឹមតែ​រួ​មចំ​ណែក្នុ​ងការ​ផ្សព្វ​ផ្សា​យពីសក្ដានុពលទេស​ច​រណ៍ នៃខេត្តជាប់ដងទន្លេរ​ប​ស់​កម្ពុ​ជាប៉ុ​ណ្ណោះទេ ​ប៉ុន្តែថែមទាំងចូលរួមគាំ​ទ្រ​នយោ​បាយរបស់រាជរដ្ឋា​ភិ​​បាលក​ម្ពុ​ជា ក្នុងការយកចិត្តទុកដាក់​អ​ភិវ​ឌ្ឍ​តំបន់តាមដងទន្លេប្រ​ក​បដោ​យនិ​រន្ត​រភាព និងការទទួលខុ​ស​ត្រូ​វ ជាពិសេសជំរុញការអភិ​វ​ឌ្ឍ​សេដ្ឋកិ​ច្ចមូ​លដ្ឋាន ការពារ និងអភិរក្សធនធានធម្ម​ជា​តិ​ផ​ងដែរ។ ម្យ៉ាងវិញទៀតវាក៏ជាឱកាស​មួយដើម្បីពង្រឹងគុណភាពសេវាកម្ម​ ​ការបង្កើត និងអភិវឌ្ឍផលិតផ​ល​ទេស​ចរ​ណ៍​ថ្មីៗប្រកបដោយការច្នៃប្រឌិ​ត​ខ្ព​ស់ ជាពិសេសទេសចរណ៍តាម​ដ​ង​ទ​ន្លេ ព្រមទាំងរួមចំណែកជំរុញ​កា​រ​តភ្ជា​ប់រឹតចំណងមិ​ត្តភាព សាមគ្គីភាពរវាងបណ្ដាប្រ​ទេ​សក្នុ​ងតំ​បន់អា​ស៊ាន​ផងដែរ។

នៅល្ងាចម៉ោង ៥:០០​ថ្ងៃ​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុ​ជា​នឹងអញ្ជើញជាអធិបតីនៅក្នុងពិធីដ៏អ​​ធិក​អធ​មនេះ។ សូមអញ្ជើញបងប្អូនប្រជា​ព​លរ​ដ្ឋចូលរួមកម្សាន្ត​សប្បាយឲ្យបានច្រើនកុះ​ករ​ទាំ​ង​អស់គ្នា៕ ដោយ៖កូឡាប

 

×