ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុកផ្លូវការរបស់ព្រះបរមរាជវាំង Royal du Cambodge នៅថ្ងៃទី១៤ខែមីនាឆ្នាំ២០២០២ បានផ្សព្វផ្សាយ
“សារលិខិតឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា និងសារលិខិតក្រាបបង្គំសុំព្រះរាជទានលើកលែងទោស របស់ក្រុមហ៊ុន One31 Company Limited ដែលជាក្រុមហ៊ុនផលិតភាពយន្តភាគ ទូរទស្សន៍ថៃ ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះការប្រើប្រាស់ដោយគ្មានការអនុញ្ញាត នូវព្រះឆាយាលក្ខណ៍ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី “។
សូមបញ្ជាក់ថា ក្រុមហ៊ុន One31 Company Limited សុំទោសចំពោះការយកព្រះឆាយលក្ខ័ណ៍របស់សម្តេចរាជបុត្រីព្រះរាមបុប្ផាទេវី ទៅប្រើដោយពុំមានការអនុញ្ញាត។ ក្រុមហ៊ុន One31 Company Limited ដែលជាក្រុមហ៊ុនផលិតភាពយន្តភាគ ទូរទស្សន៍ថៃបានផ្ញើលិខិតមួយច្បាប់មកលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីពន្យល់ និងស្នើសុំអភ័យទោសចំពោះកំហុសឆ្គងដោយអចេតនានេះ ។
ជាមួយគ្នានេះ ក្រុមហ៊ុនផ្ញើលិខិតមួយច្បាប់ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដើម្បីបញ្ជាក់ការទទួលស្គាល់ ចំពោះកំហុសឆ្គងដោយអចេតនានេះ និងស្នើសុំការព្រះរាជទានទោស ពីសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទៅផងដែរ។
មួយរយៈចុងក្រោយនេះ មហាជនខ្មែរបានប្រតិកម្មជាបន្តបន្ទាប់ ជុំវិញខ្សែ ភាពយន្តភាគថៃរឿង អសិរពិស បានប្រើរូបព្រះឆាយលក្ខណ៍ សម្តេចព្រះរាជបុត្រី ព្រះរាម នរោត្តម បុប្ផាទេវី ដោយពុំបានទទួលសេចក្តីអនុញ្ញាតឲ្យប្រើប្រាស់។ តែយ៉ាងណា ពេលនេះក្រុមហ៊ុន One31 Company Limited ដែលជាក្រុមហ៊ុនផលិតភាពយន្តភាគ ទូរទស្សន៍នោះ បានផ្ញើលិខិតមួយច្បាប់មកលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីពន្យល់ និងស្នើសុំអភ័យទោសចំពោះកំហុសឆ្គងដោយអចេតនានេះ ។ តាមរយៈលោក ប៉ុក បូរក្ស ដែលជាប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងតាមរយៈបណ្តាញសង្គមថា ក្នុងនាមនាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខ្ញុំបាទមានកិត្តិយសសូមជម្រាបជូនដល់ សាធារណជនទាំងអស់បានជ្រាបថា ក្រោយពីមានប្រតិកម្មជាបន្តបន្ទាប់ ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ពាក់ព័ន្ធនឹងភាពយន្តភាគទូរទស្សន៍ថៃ ចំណងជើង រឿង អសិរពិស ដែលបានប្រើប្រាស់រូបព្រះឆាយាល័ក្ខណ៍ របស់សម្តេចរាជបុត្រី ព្រះរៀមបុប្ផាទេវី ដោយពុំមានរាជានុញ្ញាត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជា ដើម្បីស្វែងរកការស្រាយបំភ្លឺនានាជុំវិញបញ្ហានេះ។ ករណីនេះ ក្រុមហ៊ុន One31 Company Limited ដែលជាក្រុមហ៊ុនផលិតភាពយន្តភាគ ទូរទស្សន៍ខាងលើ បានផ្ញើលិខិតមួយច្បាប់ មកលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដើម្បីពន្យល់ និងស្នើសុំអភ័យទោសចំពោះកំហុសឆ្គងដោយអចេតនានេះ ។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងផ្ញើលិខិតមួយច្បាប់ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដើម្បីបញ្ជាក់ការទទួលស្គាល់ចំពោះកំហុសឆ្គង ដោយអចេតនានេះ និងស្នើសុំការព្រះរាជទានទោស ពីសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទៅផងដែរ៕ដោយ៖កូឡាប