Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ ​៤​ ករណី​ថ្មី​ទៀត វិជ្ជមាន​វីរុស​កូ​វីដ​-១៩ គឺ​ជនបរទេស​ម្នាក់ និង​ខ្មែរ​ម្នាក ខ្មែរឥស្លាម​ ២​ នាក់​

​ភ្នំពេញ​៖ គិត​ត្រឹម​យប់​ថ្ងៃទី ​១៥ ​ខែមីនា​នេះ ក្រសួងសុខាភិបាល បាន​រកឃើញ ​៤​ ករណី​ថ្មី​ទៀត ជា​ជនជាតិ​ខ្មែរឥស្លាម ​២ ​នាក់ ​នៅ​ខេត្តព្រះវិហារ , បុរស​ជនជាតិខ្មែរ​ម្នាក់ មកពី​ប្រទេស​បារាំង និង ជា​កូន​របស់​ជនជាតិ​បារាំង អាយុ​៣៥​ឆ្នាំ ​មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។

​បើ​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​យប់​ថ្ងៃទី​១៥ ខែមីនា​ឆ្នាំ​២០២០​នេះ បានបង្ហាញថា​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ា​ស្ទ៍រ​កម្ពុជា បាន​បង្ហាញថា វិជ្ជមាន​វីរុស​កូ​វីដ​១៩​ចំនួន​៤​នាក់​បន្ថែមទៀត ដូចខាងក្រោម​គឺ​ករណី​កូនរ​ប់ស​បុរស​ជនជាតិ​បារាំង​ឈ្មោះ Michelie Dizon Cruz អាយុ​៣៥​ឆ្នាំ ដែលមាន​វីរុស​កូ​វីដ​១៩ កូន​នេះ​មាន​អាយុ​៤​ខែ​បាន​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ នៅពេលនេះ ហើយ​បានរៀបចំ​យកទៅដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​។ រីឯ​ម្តាយកូន​នេះ​វិញ អវិជ្ជមាន​វីរុស​កូ​វីដ​១៩​។ បុរស​ជនជាតិខ្មែរ​ម្នាក់ ក្រោយពី​វិលត្រឡប់​មក​ប្រទេស​បារាំង​វិញ មាន​លទ្ធផល​តេស​ត្ត​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។

​ខ្មែរឥស្លាម​ចំនួន​២​នាក់​នៅ​ខេត្តព្រះវិហារ (​អាយុ​៣៥​ឆ្នាំ​ម្នាក់ និង​៣៩​ឆ្នាំ​ម្នាក់​) វិជ្ជមាន​វីរុស​កូ​វីដ​១៩៕​ ដោយ ៖ កូឡាប

×