Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអប់រំ អនុញ្ញាតឱ្យគ្រឹះស្ថាន​អប់រំគ្រប់គម្រិត​ទាំងអស់ទាំងរដ្ឋ និងឯកជន ត្រូវចាប់អនុវត្តន៍ ​វិសមកាលតូចមុនកាល

ភ្នំពេញ៖ ក្រសួងអប់រំ​នៅ​ថ្ងៃទី១៦មីនានេះបានសេចក្ដី​ណែនាំ​ស្ដីពី ការ​ចាប់​ផ្ដើម​វិស្សមកាល​តូច និង​ការ​ឈប់​សម្រាក​មុន​កាល​កំណត់ ​សម្រាប់​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ និង​ឯកជន​នៅ​ទូទាំង​ប្រទេសក្រសួងអប់រំ​ដែល​ចេញ​នៅ​ថ្ងៃនេះ។

លោកហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា ផ្អែកតាមរបាយកា​រណ៍​ស្ថាន​ភាពរាតត្បាតនៃវីរុសកូវីដ១៩ រប​ស់អ​ង្គការ​សុខ​ភាពពិ​ភ​ពលោក ព្រមទាងការរកឃើញជា​ប​ន្តប​ន្ទាប់ នូវវិជ្ជមាននៃវី​រុស​កូវី​ដ១៩ លើជនជាតិខ្មែរនិ​ងជ​នបរទេស ដែលធ្វើដំណើរចូលមកកម្ពុ​ជា ដែលតម្រូវឲ្យមានវិធា​ន​ការ​បង្ការ និងទប់ស្កាត់​ជាបន្ទាន់ និងតាមការណែនាំរបស់រា​ជរ​ដ្ឋាភិបា​លកម្ពុជា ក្រសួងអប់រំសូមណែនាំ​ដល់​គ្រឹះស្ថា​នសិ​ក្សាគ្រប់​កំរិត គ្រប់ប្រភេទទាំង​សា​ធារណៈ និងឯកជនទូទាំងប្រ​ទេស​ចាប់ផ្ដើ​ម​អនុ​វត្ត វិស្សមកាលតូច​មុនកា​លកំ​ណត់ ចាប់ពីថ្ងៃទទួលបានសេច​ក្តីណែនាំរហូតដល់មានការជូនដំណឹង​ថ្មី​ ។

ត្រូវប្រមូលព័ត៌មាននៅ​រាល់​ការ​ធ្វើដំណើរ​ក​ម្មវិធីទ​ស្សន​កិច្ច កម្មសិ​ក្សារ​បស់​គរុ​សិស្ស គរុ​និស្សិត និស្សិ​ត និងបុគ្គលិកអ​ប់រំ ទៅកាន់ប្រទេសដែលមានផ្ទុះករ​ណីជំ​ងឺកូ​វីដ ក្នុង​អំឡុ​ងពេល​ ១៤ ថ្ងៃមុនថ្ងៃទី ១៦ មីនា ២០២០។ ករណីដែលគរុសិស្ស គរុ​និស្សិត និស្សិត និងបុគ្គលិ​កសិក្សា ដែលមានប្រវត្តិធ្វើដំណើរ​ទៅ​កាន់ប្រ​ទេស ពេលនេះ ហើយមានការសង្ស័យ​ចំពោះ​ស្ថានភា​ពសុ​ខភាព​ផ្ទាល់​ខ្លួន ឬមានរោគសញ្ញាស្រដៀងនឹងជំ​ងឺ​កូវី​ដ ត្រូវទូរស័ព្ទជាប​ន្ទាន់ទៅកាន់លេខ​ ​115 ដើម្បីពិគ្រោះយោបល់និងផ្ដ​ល់ព័​ត៌មាន មកកាន់ជនបង្គោ​លរប​ស់គ្រឹះ​ស្ថាន​សិក្សា ដើម្បីរាយការណ៍មកក្រសួងអប់រំ។ ​ចាត់តាំងក្រុមការ​ងារ​ទប់ស្កា​ត់ការ​រីក​រាលដា​លនៃ​ជំងឺ​ នេះដើម្បីតាមដាននិង​រា​យការណ៍ ហេតុ​ការណ៍ ដែលអាចកើតមាន​ឡើង ចំពោះបុគ្គលិកអ​ប់​រំនិង​សិស្សានុសិស្ស និងផ្ដល់ព័​ត៌​មាន​ ដល់​ក្រសួង​អប់​រំ រៀងរាល់ថ្ងៃតាមប្រព័ន្ធ​ទំ​នា​ក់ទំនង ដែលមានស្រាប់ ក្នុងករណីមានការសង្ស័យណាមួយ៕ដោយ៖កូឡាប

×