Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លុតចិត្ត​! អ្នកនាង Lydia ភរិយា​ពិធីករ​ល្បី​ឈ្មោះ​​ថៃ​​លោក Matthew ទៅពិនិត្យ​វិជ្ជមាន​កូ​វីត​១៩ ដែរ សង្ស័យ​ឆ្លង​ពី​ប្តី​!

​កាលពី​ប៉ុន្មាន​ថ្ងៃមុន តារា​ប្រុស​រូប​សង្ហា​ថៃ លោក Matthew បានធ្វើ​ឲ្យ​ហ្វេ​នៗ​ស្លុតចិត្ត​ជាខ្លាំង បន្ទាប់​ទទួលដំណឹង​ថា លោក​ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស Covid-19 ។​

​ក្រោយ​ធ្លាក់ខ្លួន​ឈឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ សភាព​រូបរាងកាយរ​បស់ Matthew បាន​ប្រែប្រួល​ខ្លាំង​ស្ទើរ​មិនគួរ​ឲ្យ​ជឿ ។ ទន្ទឹមនេះ សមាជិកគ្រួសារ​របស់ Matthew និង​មិត្តភក្តិ​រួម​អាជីព​ទាំងឡាយ ក៏បាន​នាំគ្នា​ទៅ​មន្ទីរពេទ្យ​គ្រប់ៗ​គ្នា ដើម្បី​ធ្វើតេស្ត​កូ​វីត​១៩ ។​

​ពិតណាស់ ពេលវេលា​កន្លងផុតទៅ​តែ​ប៉ុន្មាន​ថ្ងៃ​សោះ ពេលនេះ ស្រាប់តែ​លេច​លឺដំណឹង​ដ៏​សោកសៅ​ថា អ្នកនាង Lydia ដែលជា​ប្រពន្ធ​របស់លោក Matthew បានប្រកាស់​ក្នុង IG ផ្ទាល់ខ្លួន​នាង​ថា ខ្លួន​កំពុង​ផ្ទុក​វីរុស Covid-19 ដូច​ស្វាមី​ដែរ​។

​ពេលនេះ គ្រប់គ្នា​កំពុង​រង់ចាំ​មេ​ី​ល​លទ្ធផល​ថា​តេ​ី​កូន​ទាំងពីរ​របស់​នាង Dylan & Demi បាន​ឆ្លង​ពី​ឪពុកម្ដាយ​គេ​ឬ​អត់​?៕ អត្ថបទ​៖ លឹម ហុង​

×