ឥឡូវនេះ ប្រទេសម៉ាឡេស៊ីគឺជាប្រទេសដែលកំពុងជួបបញ្ហាអាក្រក់បំផុតនៅអាស៊ីអាគ្នេយ៍ សម្រាប់ការផ្ទុះឡើងនៃ Covid-19 ជាមួយនឹងការកើនឡើងប្រចាំថ្ងៃចំនួន ១៩០ ករណីក្នុងរយៈពេល ២៤ ម៉ោង។
យោងតាមក្រសួងសុខាភិបាល ចំនួនករណីសរុបនៅក្នុងប្រទេសនេះមានចំនួន ៤២៨ នាក់ ដោយមាន ៤២ នាក់បានជាសះស្បើយ។
ករណីភាគច្រើនត្រូវបានផ្សារភ្ជាប់ទៅនឹងការប្រមូលផ្តុំ នៅឯ Sri Petaling ដែលមានប្រជាជនម៉ាឡេស៊ីប្រមាណ ១៤.៥០០ នាក់។ អ្នកទាំងអស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បច្ចុប្បន្នកំពុងត្រូវបានធ្វើតេស្តសម្រាប់ Covid-19 ។
ប្រទេសធ្ងន់ធ្ងរបំផុតទី២ នៅអាស៊ីអាគ្នេយ៍គឺប្រទេសសឹង្ហបូរី ដែលមានករណីឆ្លងសរុបចំនួន ២២៦ ករណី និងមាន ១០៥ ករណីបានជាសះស្បើយឡើងវិញ។
យើងសង្ឃឹមថា ក្រសួងសុខាភិបាលនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីការពារការរីករាលដាលនៃមេរោគនេះនៅក្នុងប្រទេស។ ក្នុងពេលនេះ សូមអនុវត្តការឃ្លាតឆ្ងាយពីសង្គម និងថែរក្សាសុខភាពរបស់អ្នក! ៕
ប្រែសម្រួលដោយ៖ លឹម ហុង (ប្រភព៖ worldofbuzz)