Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជប៉ុន​ម្នាក់ ត្រូវ​កាត់ទោស​ប្រហារជីវិត ដោយសារ​សម្លាប់​មនុស្ស​វិកល​ច​រឹត​ជិត ២០​នាក់​

​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ត្រូវបាន​តុលាការ​កាត់ទោស​ប្រហារជីវិត​នៅ​ថ្ងៃ​ចន្ទ​នេះ ពីបទ​ចាក់​សម្លាប់​មនុស្ស​វិកល​ច​រឹត​ចំនួន ១៩​នាក់​កាលពី​ឆ្នាំ ២០១៦​។​

​ឧក្រិដ្ឋជន ឈ្មោះ Satoshi Uematsu វ័យ ៣០​ឆ្នាំ បាន​ទទួលស្គាល់ថា ខ្លួន​បាន​ចាក់​សម្លាប់ ឬ​ធ្វើ​ឲ្យ​របួស​មនុស្ស​ជាច្រើន​នៅ​មណ្ឌល​មើលថែ​មនុស្ស​ពិការ​ផ្លូវចិត្ត​។ គាត់​ធ្លាប់ធ្វើ​ការងារ​នៅ​ទីនោះ ដែល​ស្ថិតនៅ​ទីក្រុង Sagamihara ភាគ​និរតី​នៃ​ទីក្រុង​តូ​ក្យូ​។​

​ក្នុងការ​វាយប្រហារ​ដោយ​កូនកាំបិត​កាលពី​ឆ្នាំ ២០១៦​នោះ ក៏​បណ្តាល​ឲ្យ​មនុស្ស ២៦​នាក់​រងរបួស​ផងដែរ​។​

​ដំបូង​ឡើយ មេធាវី​ការពារ​ក្តី​របស់លោក បាន​បដិសេធ​ទទួលយក​ទោស ដោយ​លើកឡើង​កូនក្តី​របស់លោក មាន​បញ្ហា​ផ្លូវចិត្ត ទាក់ទង​ទៅនឹង​ការប្រើប្រាស់​កញ្ឆា​។​

​ប៉ុន្តែ​ព្រះរាជអាជ្ញា​បាន​លើកឡើងថា Satoshi Uematsu មាន​ទំ​នួ​ស​ខុសត្រូវ​លើ​រឿង​នោះ ហើយ​ដូចនេះ គួរតែ​ត្រូវ​កាត់ទោស​ប្រហារជីវិត​សម្រាប់​ឧក្រិដ្ឋកម្ម​នោះ​។​

​កាលពី​ខែ​មុន ព្រះរាជអាជ្ញា​បានលើកឡើង​ថា ឧក្រិដ្ឋកម្ម​នោះ​សាហាវ និង​គ្មាន​ការ​អន់ឱន​អោយបាន​ឡើយ​។​

Satoshi Uematsu ត្រូវបាន​គេ​រាយការណ៍​ថា គាត់​នឹងមិន​ប្តឹង​ទាស់​នឹង​ការសម្រេច​របស់​តុលាការ​ឡើយ ប៉ុន្តែ​គាត់​នៅតែ​ការពារ​ខ្លួន​គាត់​ថា សកម្មភាព​របស់គាត់​មិន​សម​ទទួលទោស​ប្រហារជីវិត​ឡើយ​។​

​គាត់​បាន​ចូលខ្លួន​ទៅកាន់​ប៉ូលីស​ក្រោយ​ការវាយប្រហារ ដោយ​នាំយក​កាំបិទ​ប្រឡាក់​ឈាម​ទៅជា​មួយ​ផង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

×