Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​សម្រេច​ប្រើប្រាស់​អតីត​សណ្ឋាគារ «​អាំងទែ​កុងទីណង់តាល់​» ធ្វើជា​មន្ទីរពេទ្យ​សម្រាប់​ពិនិត្យ​ព្យាបាល អ្នក​ផ្ទុក​វីរុស Covid-19

​ក្រសួង​សុខ​ភិ​បាល​តាមរយៈ​ការឯកភាព​ពី​រាជរដ្ឋាភិបាល បានសម្រេច​ប្រើប្រាស់​សណ្ឋាគារ Great Duke (​អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់​) ជា​មន្ទីរពេទ្យ​សម្រាប់​ពិនិត្យ ថែទាំ និង​ព្យាបាល​ជំងឺ​កូ​វីដ​១៩ នេះ​បើ​យោងតាម​ផេ​ក​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះផ្សាយ​កាលពី​ប៉ុន្មាន​នាទី​មុននេះ (​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០) ។​

​ក្នុងនោះ ក្រសួង​ក៏បានបញ្ជាក់​​ឲ្យ​ដឹងផង​ដែរ​ថា បើទោះបី​ជំងឺ​កូ​វីត​១៩​នេះ​រាតត្បាត​ជាស​កល ប៉ុន្តែ​ក្នុង​ពេលនេះ កម្ពុជា​មិនទាន់​មានការ​រាតត្បាត​ក្នុង​សហគមន៍​របស់​យើង​នៅឡើយ​ទេ​។ ហើយ​ករណី​ទាំងអស់​សុទ្ធ​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​។​

​ដើម្បី​បញ្ចៀស​នូវ​ការចម្លង​ក្នុង​សហគមន៍​ជាយថាហេតុ រាជរដ្ឋាភិបាល​បាន​ឲ្យ​ក្រសួងសុខាភិបាល​សហកា​រ​ជាមួយ​កងកម្លាំង​សុខាភិបាល​នៃ​កងយោធពល​ខេមរភូមិន្ទ​របស់​ក្រសួងការពារជាតិ និង​កងក​ម្លាំ​សុខាភិបាល​នៃ​នគរបាលជាតិ​របស់​ក្រសួងមហាផ្ទៃ ដើម្បី​រួមសហការ​គ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ខ្ពស់​៕ ដោយ​៖ លឹម ហុង​

×